ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ឈប់ចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរុករករ៉ែ នៅតំបន់ព្រៃឡង់ទៀតហើយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ឈប់ចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរុករករ៉ែ នៅតំបន់ព្រៃឡង់ទៀតហើយ។ ការឲ្យដឹងនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ នាល្ងាចថ្ងៃទី ២១ ខែធ្នូនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេច បានឲ្យគោលការណ៍ឯកភាពទៅនឹងសំណើរបស់ក្រសួងរ៉ែ និងថាមពល នោះគឺឈប់ចេញអាជ្ញាប័ណ្ណរុករករ៉ែបន្ថែមទៀត នៅតំបន់ព្រៃឡង់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «អាជ្ញាប័ណ្ណថ្មី រករ៉ែនៅទីនោះ គឺយើងមិនចេញឲ្យទៀតទេ អាជ្ញាប័ណ្ណដែលមានស្រាប់ គឺបន្តធ្វើទៅកន្លែងណាដែល ហើយខិតខំសិក្សានៅក្នុងការកាត់បន្ថយផ្ទៃដី ដែលសិក្សា ព្រោះពេលដែលយើងឲ្យអាជ្ញាប័ណ្ណមួយ ជួនកាលយើងឲ្យឧទាហរណ៍ថា ១០០ហិកតាដំបូង ដើម្បីគេយកទៅសិក្សា សិក្សាក្រោយមករកអត់អស់ទៅ ទម្រាំតែចូលទៅប្រហែលជាសល់ ៤ ទៅ ៥ហិកតា សម្រាប់ជាកន្លែងគោលដៅ»។
សម្ដេចនាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាអំពីការកំណត់នូវផ្ទៃដី ដែលអនុញ្ញាតឲ្យក្រុមហ៊ុនរុករករ៉ែ ធ្វើយ៉ាងណាកុំឲ្យមានទំហំធំពេក ដែលនាំឲ្យមានផលប៉ះពាល់ច្រើន។ ចំពោះក្រុមហ៊ុនរុករករ៉ែដែលមានស្រាប់ ក៏រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យពង្រីកទៀតដែរ នៅតំបន់ព្រៃឡង់នោះ ហើយជាគោលការណ៍របស់រាជរដ្ឋាភិបាល៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


