Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ជំរុញគណៈកម្មការរៀបចំមហោស្រព តន្ត្រី និងចម្រៀងកុមារ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ជំរុញ​ដល់​គណៈកម្មការ​រៀបចំ​មហោស្រព តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន ត្រូវ​ធ្វើ​យ៉ាងណា​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​សាធារណជន​ទទួល​ព័ត៌មាន និង​យល់​ពី​តម្លៃ នៃ​ការ​រៀបចំ​មហោស្រព​នេះ ក្នុង​ការ​ចូលរួម​សហការ​គាំទ្រ​ទាំង​ផ្នែក​ស្មារតី ថវិកា និង​សម្ភារៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​នេះ ក្នុង​ឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​មហោស្រព តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ ២០២៣ នៅ​ទីស្ដីការ​ក្រសួង​ព័ត៌មាន។

នា​ឱកាស​នោះ លោក នេត្រ ភក្ត្រា បាន​ជំរុញ​ដល់​គណៈកម្មការ​រៀបចំ​មហោស្រព តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន ត្រូវ​ធ្វើ​យ៉ាងណា​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​សាធារណ​ជន និង​បណ្ដា​អង្គការ​ជាតិ អន្តរជាតិ ក្រុមហ៊ុន សហគ្រាស និង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​នានា បាន​ទទួល​ព័ត៌មាន និង​យល់​ពី​តម្លៃ នៃ​ការ​រៀបចំ​មហោស្រព​នេះ ក្នុង​ការ​ចូលរួម​សហការ​គាំទ្រ​ទាំង​ផ្នែក​ស្មារតី ថវិកា និង​សម្ភារៈ។

ជាមួយ​គ្នា​នេះ ចំពោះ​គោលបំណង នៃ​ការ​រៀបចំ​មហោស្រព គឺ​ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​កុមារ​កម្ពុជា ក្នុង​ការ​បង្ហាញ​សមត្ថភាព​ពិត​របស់​ពួកគេ ដោយ​តាមរយៈ​មហោស្រព វា​ជា​ឱកាស​មួយ​លើកទឹកចិត្ត​ដល់​កុមារ​កម្ពុជា​ក្នុង​ការ​បញ្ចេញ​នូវ​ភាព​អង់អាច​ក្លាហាន ទេពកោសល្យ និង​ស្នាដៃ សម្រាប់​ផ្តល់​ជា​គំរូ​ល្អ​ដល់​កុមារ​ដទៃ​ទៀត ដែល​សុទ្ធសឹង​ជា​ទំពាំង​ស្នង​ឫស្សី ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​សង្គម។ រាល់​ការ​បញ្ចេញ​សមត្ថភាព​ច្រៀង និង​សម្តែង សម្រាប់​ការ​ប្រកួតប្រជែង​យក​ជ័យលាភី គឺ​សុទ្ធ​សឹង​មាន​ភ្ជាប់​ជាមួយ​នូវ​អត្ថន័យ និង​គោលបំណង​អប់រំ ការ​បណ្ដុះ​គំនិត និង​សីលធម៌​ល្អ​សម្រាប់​កុមារ​កម្ពុជា ជាពិសេស​ដើម្បី​លើកកម្ពស់ ៖ សិទ្ធិ​របស់​កុមារ ការ​លុបបំបាត់​អំពើ​កេងប្រវ័ញ្ច​លើ​កុមារ ការ​លុប​បំបាត់​ការ​សេព​គ្រឿងញៀន ការ​យល់ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍ តម្លៃ នៃ​ចំណេះវិជ្ជា សុជីវធម៌ និង​ការ​រស់នៅ​ក្នុង​សង្គម តួយ៉ាង ការ​គោរព​ឪពុកម្ដាយ ចាស់ទុំ ចាស់​ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ និង​សហគមន៍​ដែល​នៅ​ជុំវិញ​ខ្លួន។ ការ​រៀបចំ​កម្មវិធី​នេះ​ឡើង ក៏​មាន​គោលបំណង​បណ្ដុះ​ស្មារតី​ឲ្យ​កុមារ​តូចៗ ស្រលាញ់​សិល្បៈ ស្រលាញ់​វប្បធម៌ ស្រលាញ់​ជាតិ តាំងពី​វ័យក្មេង។

គួរ​រំលឹក​ដែរ​ថា ការ​ប្រឡង​តន្ត្រី និង​ចម្រៀង​កុមារ បាន​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ពាក់កណ្ដាល​ទសវត្ស​ឆ្នាំ ១៩៨០ ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា។ ក្រោយមក មហោស្រព​តន្ត្រី និង​ចម្រៀង កុមារ ត្រូវ​បាន​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន និង​ក្នុង​ក្របខណ្ឌ នៃ​ការ​សហការ​ជាមួយ ក្រសួង​ពាក់ព័ន្ធ អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នានា។

គណៈកម្មការ​រៀបចំ​មហោស្រព តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន នឹង​រៀបចំ​កិច្ច​ប្រជុំ​បន្ត​ទៀត ដើម្បី​ពិភាក្សា និង​កសាង​ផែនការ​លម្អិត សំដៅ​ធ្វើ​ឲ្យ​ការ​រៀបចំ​មហោស្រព ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ គាំទ្រ​ដល់​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម