ព័ត៌មានជាតិ
សិស្សទើបជាប់បាក់ឌុប មានឱកាសទទួលបានអាហារូបករណ៍បរិញ្ញាបត្រជំនាញឌីជីថល៣០០កន្លែង
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ឆ្នាំសិក្សា២០២៣-២០២៤ នឹងផ្តល់អាហារូបករណ៍ដល់សិស្សដែលទើបនឹងប្រឡងជាប់បាក់ឌុបដែលចង់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញឌីជីថល ចំនួន៣០០កន្លែង ស្មើនឹងទឹកប្រាក់ ៣១០០ដុល្លារ ដល់២៤២០០ដុល្លារ សម្រាប់សិស្សជាប់និទ្ទេសA B និង C ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

អាហារូបករណ៍នេះ នឹងរ៉ាប់រងថ្លៃសិក្សា ១០០% ទទួលបានកុំព្យូទ័រយួរដៃ ១ គ្រឿង រៀនជំនាញបច្ចេកវិទ្យាឌីជីថលនៅគ្រឹះស្ថានសិក្សាល្បីៗ ជាមួយនឹងឱកាសការងារល្អ និងប្រាក់ខែខ្ពស់ ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។ សិស្សដែលមកពីតំបន់ដាច់ស្រយាល សិស្សក្រីក្រ សិស្សនារី និងសិស្សមានពិការភាព ត្រូវបានលើកទឹកចិត្ត។

តាមប្រភពដដែល យុវតី ផល ច័ន្ទធីតា ដែលជានិស្សិតទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានលើកឡើងថា អាហារូបករណ៍នេះបានជួយខ្លួនច្រើនមែនទែន ទាំងការបង់ថ្លៃលើការសិក្សារយៈពេល៤ឆ្នាំពេញ និងមានឱកាសចាប់យកអាជីពដែលខ្លួនស្រឡាញ់ផង។ កញ្ញា បន្តថា ដើម្បីទទួលបានអាហារូបករណ៍នេះ គឺជាសិស្សជាប់និទ្ទេស A B និង C ព្រមទាំងមានការប្រឡងផ្នែកគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស រួមទាំងការសម្ភាសផ្ទាល់មាត់ផង។
អាហារូបករណ៍នេះ ពិតជាមានសារៈសំខាន់ណាស់ចំពោះសិស្សនិស្សិតដែលទើបតែប្រឡងចប់បាក់ឌុប និងមានចំណាប់អារម្មណ៍ចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញឌីជីថល។ នេះ គឺជាឱកាសមួយដែលសិស្សានុសិស្សមិនគួរមើលរំលងឡើយ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ (https://www.cadt.edu.kh/scholarship ) អាហារូបករណ៍ នឹងឈប់ទទួលពាក្យនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ។ ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខទូរសព្ទ ០១៥ ៣៣៥ ៨៧៧/ ០៧៧ ៣៣៥ ៨៧៧ ឬ តាមរយៈ ( https://mptc.gov.kh/featured-km/32680/)។

សូមជម្រាបថា អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦ គឺ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាចំនួន ១៥០កន្លែង។ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ២៥កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន២៥កន្លែង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ២៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) ចំនួន ៥០កន្លែង និងនៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (PIU) ចំនួន ២៥កន្លែង៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ