ព័ត៌មានជាតិ
បណ្ឌិតគិន ភា៖ ការគោរពទង់ជាតិរបស់ក្រសួង-ស្ថាប័នជារឿងតូច ប៉ុន្តែអត្ថន័យធំ
បណ្ឌិតនៃរាជ្យបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គិត ភា ក្នុងឱកាសចូលឆ្នាំសកលនេះ បានលើកឡើងពីចំណុចតូចមួយនៃសកម្មភាពរបស់ក្រសួង-មន្ទីរនៃរដ្ឋាភិបាលអាណត្តិទី៧នេះ លើការគោរពទង់ជាតិដែលលោកហៅការគោរពទង់ជាតិថ្វីត្បិតតែជារូបភាពតូច ប៉ុន្តែជាអត្ថន័យធំនៃកំណែទម្រង់ និងជាតិនិយមឬហៅថាការបំប៉នមនសិការស្នេហាជាតិ។

លោកបណ្ឌិតថា៖ «ការគោរពទង់ជាតិក៏ជាជួងគោះបន្លឺឡើងសម្រាប់ដាក់ស្មារតីទៅដល់មន្រ្តីរាជការសាធារណគ្រប់ជាន់ថ្នាក់ ឱ្យនឹកដល់ជាតិ ដាក់តម្កល់ផលប្រយោជន៍ជាតិជាធំ។ ទាំងនេះ គឺជាសកម្មភាពមួយមានសារសំខាន់ណាស់ជាពិសេសនៅតាមបណ្តាស្ថាប័នរដ្ឋធំៗ…»។
លោកបណ្ឌិតបន្ថែមថា ការគោរពទង់ជាតិនេះទៀតសោត បានបង្ហាញវិន័យផ្ទៃក្នុងក្រសួងឬស្ថាប័នចំពេលសម័យកំណែទម្រង់នៃអាណត្តិទី៧ដែលដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកបណ្ឌិតពន្យល់ថា៖ ”ការគោរពទង់ជាតិនៅតាមបណ្ដាស្ថាប័នរដ្ឋក្រសួងធំៗប្រសិនបើធ្វើបានទាំងអស់ គឺជារឿងមួយល្អណាស់ តែទោះបីយ៉ាងណាស្នើឱ្យបណ្តាក្រសួងស្ថាប័នទាំងអស់ធ្វើឱ្យបានជាប់លាប់ ដាក់ចេញជាវិន័យច្បាប់ បទបញ្ជាផ្ទៃក្នុងតែម្តង ជៀសជាងធ្វើតាមនឹកឃើញ និងម្តងធ្វើ ម្តងអត់…”។

ការលើកឡើងរបស់អ្នកវិភាគនៃបណ្ឌិតសភានាពេលនេះ ស្របទៅនឹងក្រសួងមួយចំនួនក្នុងអាណត្តិទី៧នេះដែលបានអនុវត្តន៍ការគោរពទង់ជាតិជាប្រចាំដែលធ្វើឡើង២ដងក្នុងមួយសប្តាហ៍នៅព្រឹកថ្ងៃចន្ទ និងល្ងាចថ្ងៃសុក្រ។ ក្នុងនោះ មានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយក្នុងចំណោមស្ថាប័នរដ្ឋផ្សេងៗទៀតដែលតែងតែអនុវត្តតាំងពីដើមអាណត្តិមកម្លេះ។ នេះបើយោងតាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកន្លងមក។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកវិភាគសង្គមកម្ពុជាជំរុញឱ្យថ្នាក់ដឹកនាំនៃស្ថាប័នជាតិទាំងអស់គោរពទង់ជាតិដែលមិនមែនជាសកម្មភាពធំដុំមែនប៉ុន្តែមានអត្ថន័យធំធេងសម្រាប់សង្គមជាតិត្បិតអីជាការកសាងស្មារតីជាតិនិយមមួយ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


