ព័ត៌មានជាតិ
កម្មករដែលថៅកែរត់ចោលជាង១ពាន់នាក់ ទទួលបានប្រាក់សំណងហើយ
បងប្អូនកម្មករកម្មការិនីជាង១ពាន់នាក់ធ្វើការនៅរោងចក្រDIGNITY KNIT TER LIMITED និងរោងចក្រECO BASE FACTORYដែលត្រូវបានថៅកែរោងចក្ររត់ចោលកាលពីចុងឆ្នាំ២០១៩នោះ ទទួលបានប្រាក់សំណងពីអាជ្ញាធរខេត្តកណ្តាលហើយ នៅថ្ងៃទី១២ខែកម្ភៈ ឆ្នាំ២០២១។
កម្មករទាំងនោះនឹងទទួលបានអត្ថប្រយោជន៍រួមមាន៖ ប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ ប្រាក់បំណាច់ឆ្នាំដែលនៅសល់ និងប្រាក់ដែលក្រុមហ៊ុននៅមានជំពាក់។

មានប្រសាសន៍សំណេះសំណាលនាឱកាសបើកប្រាក់ជូនដល់កម្មករទាំងនោះ នៅថ្ងៃទី១២ ខែកម្ភៈនេះ លោក នៃ ចារី អភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារត្រូវរៀបចំនីតិវិធីឲ្យបានច្បាស់ លាស់ ពិសេសត្រូវអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ដោយត្រូវមានក្រុមគ្រូពេទ្យធ្វើការពិនិត្យកម្ដៅ ពាក់ម៉ាស លាងដៃជាមួយអាកុល និងត្រូវរក្សាគម្លាតសុវត្ថិភាពផងដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត បានសំណូមពរដល់បងប្អូនកម្មករត្រូវពិនិត្យឲ្យបានច្បាស់លាស់នូវចំនួនថវិកាមុនចាកចេញទៅដើម្បីជៀសវាងនូវការខ្វះខាតដោយប្រកាណាមួយផងដែរ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


