Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ៖ ក្រសួងការងារបានដាក់ចេញសកម្មភាពអាទិភាព សំដៅពង្រឹងយន្តការអធិការកិច្ចការងារ ដើម្បីប្រយោជន៍កម្មករ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងបានដាក់ចេញនូវ សកម្មភាពអាទិភាព និងបន្ទាន់មួយចំនួនសំដៅពង្រឹងយន្តការអធិការកិច្ចការងារ និងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ ដើម្បីការពារផលប្រយោជន៍ និងសិទ្ធិបងប្អូនកម្មករនិយោជិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធី ជួបសំណេះសំណាលជាមួយកម្មករនិយោជិតចូលរួមចំនួន ១០ ៩៧៥នាក់ នៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង លោក ហេង សួរ បានលើកឡើងថា ជាក់ស្តែងក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ក្រសួងបានចុះធ្វើបច្ចុប្បន្នភាពស្ថិតិរោងចក្រ សហគ្រាស និងកម្មករនិយោជិត ដែលគ្រប់លក្ខណសម្បត្តិដើម្បីចុះបញ្ជិកា ដែលធ្វើឱ្យចំនួនរោងចក្រសហគ្រាសសរុបបានកើនពីចំនួនជាង ១ម៉ឺន៧ពាន់ ដល់ចំនួនជាង ៤ម៉ឺន រោងចក្រ សហគ្រាស រីឯចំនួនបងប្អូនកម្មករនិយោជិតសរុប បានកើនពីចំនួនជាង ១លាន ៥សែននាក់ ដល់ជាង ១លាន ៧សែននាក់។

លោកបន្តថា ក្រសួងក៏នឹងធ្វើការជាមួយដៃគូពាក់ព័ន្ធ រួមទាំងក្រុមប្រឹក្សាអាជ្ញារកណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សារវិវាទការងារ ក៏ដូចជាពង្រឹង និងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការត្រីភាគីក្នុងការដោះស្រាយវិវាទការងារនៅកម្ពុជា ព្រមទាំងពង្រឹង ពង្រីក និងបង្កើនការអប់រំផ្សព្វផ្សាយ ដល់បងប្អូនកម្មករនិយោជិតអំពីយន្តការនៃការដោះស្រាយវិវាទការងារ សិទ្ធិ ក្នុងការចូលរួម ឬមិនចូលរួមក្នុងការធ្វើសកម្មភាពអ្វីមួយ រួមទាំងសិទ្ធិក្នុងការទទួលខុសត្រូវ និងគណនេយ្យភាពពីតំណាងអង្គការិជ្ជាជីវៈរបស់ខ្លួនផងដែរ។

ទន្ទឹមនឹងវឌ្ឍនៈភាពនេះ រដ្ឋមន្ត្រីក្រសួងបានបន្ថែមថា ក្រសួងការងារកំពុងអនុវត្តការងារអាទិភាពទាំង៤ ដែលដាក់ចេញដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីហើយត្រូវអនុវត្តឱ្យបានមុនដំណាច់ឆ្នាំ២០២៥ មានដូចជា ទី១. ការបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ គឺបានរៀបចំសេចក្តីព្រាងអំពីយន្តការទ្រទ្រង់ និងបានកំណត់កាលវិភាគនៅក្នុងដើមខែមីនា ឆ្នាំ២០២៤នេះ ដើម្បីប្រជុំជាមួយភាគីនិយោជក។ ទី២. ក្រសួងបានសហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាន នៅតាមរោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋាន សម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។

ទី៣. សហការជាមួយភាគីពាក់ព័ន្ធ សិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុន ត្រឹមឆ្នាំ២០២៧។ និងទី៤. ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់បងប្អូនកម្មករនិយោជិតនិងបងប្អូនពលករធ្វើការក្រៅប្រទេសអាចចុះឈ្មោះធ្វើតេស្ត និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម