ព័ត៌មានជាតិ
ចូលឆ្នាំចិន២ថ្ងៃ ស្លាប់១២នាក់ និងរបួស៣០ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២៥ លើក នៅទូទាំងប្រទេស
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា គ្រាន់តែរយៈពេល២ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៥លើក នៅទូទាំងប្រទេស ក្នុងនោះ បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន១២នាក់ របួស៣០នាក់ ក្នុងនោះរបួសធ្ងន់ចំនួន២២ នាក់។

បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១៤ លើក ក្នុងនោះស្លាប់ចំនួន០៥ នាក់ របួសចំនួន១៨នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១០នាក់ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៨។ ចំណែកថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១១លើក ក្នុងនោះស្លាប់ចំនួន០៧នាក់ របួសចំនួន២២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១២ នាក់ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៨។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងដែរថា រយៈពេល៤៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៤០០ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន២១៧ នាក់ របួសចំនួន៦០៨ នាក់ របួសធ្ងន់ចំនួន៣៤៨ នាក់ ហើយរយៈពេល៤៤ ថ្ងៃនេះដែរ មានយានយន្តល្មើសចំនួន៤០៦៣៨ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួន៣០០៩០ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១០៥៤៨ គ្រឿង ក្នុងនោះរថយន្តតូចចំនួន៨៥៥៣ គ្រឿង និងរថយន្តធំចំនួន ១៩៩៥ គ្រឿង៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


