ព័ត៌មានជាតិ
១៥ថ្ងៃ មានអ្នកមកប្រកាសទ្រព្យសម្បត្តិនៅ ACU ជិត១៦០០០នាក់
រយៈពេល១៥ថ្ងៃ មានអ្នកមកប្រកាសទ្រព្យសម្បត្តិនៅនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ចំនួន ១៥៧១០ នាក់។ នេះបើតាមការឱ្យដឹងរបស់ACU នៅថ្ងៃទី១៥ ខែមករានេះ។

យោងតាមទិន្នន័យដែលចេញដោយ ACU មន្ត្រីរាជការដែលជាប់កាតព្វកិច្ចត្រូវមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយក្នុងឆ្នាំ២០២៤នេះ គឺមានចំនួន ១៨ ២៧៩នាក់។
ដោយឡែកសម្រាប់តែថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃ ACU បានប្រកាសថា មានអ្នកមកប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន៣៧៧នាក់។
បើតាមការឱ្យដឹងរបស់ ACU ក្នុងរយៈពេល១៥ថ្ងៃមកនេះ មានក្រសួង-ស្ថាប័ន និងរាជធានី-ខេត្តសរុបចំនួន២២ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% ក្នុងនោះមានដូចជា៖ ១/គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ២/ធនាគារជាតិនៃកម្ពុជា, ៣/ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ៤/ក្រុមប្រឹក្សាធម្មនុញ្ញ, ៥/រាជធានីភ្នំពេញ, ៦/ខេត្តត្បូងឃ្មុំ, ៧/ខេត្តប៉ៃលិន, ៨/ខេត្តកំពង់ស្ពឺ, ៩/ខេត្តព្រៃវែង, ១០/ខេត្តព្រះវិហារ ១១/ខេត្តកំពង់ចាម, ១២/ខេត្តពោធិ៍សាត់, ១៣/ខេត្តកំពង់ឆ្នាំង, ១៤/ខេត្តមណ្ឌលគិរី, ១៥/ខេត្តព្រះសីហនុ, ១៦/ខេត្តបាត់ដំបង, ១៧/ខេត្តរតនគិរី,១៨/ខេត្តបន្ទាយមានជ័យ, ១៩/ខេត្តស្ទឹងត្រែង,២០/ខេត្តកោះកុង,២១/ខេត្តឧត្ដរមានជ័យ និង២២/ខេត្តកណ្ដាល។

សម្រាប់ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ធ្វើឡើងចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ មករា ឆ្នាំ២០២៤ ពោលគឺមួយខែពេញ ហើយក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ពីម៉ោង០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច៕
ដោយ៖ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ