ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរគោលនយោបាយចិនតែមួយ
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃច័ន្ទ ទី១៥ ខែមករា នេះ បានប្រកាសពីជំហរយ៉ាងម៉ឺងម៉ាត់ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយក៏ទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិនជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។

ការណ៍ដែលបក្សកាន់អំណាចបានចេញសេចក្ដីថ្លែងការណ៍បែបនេះ បន្ទាប់ពីតៃវ៉ាន់បានបោះឆ្នោតជ្រើសរើសបានប្រធានាធិបតីថ្មី ហើយមានការវិវត្តថ្មីៗជាបន្តបន្ទាប់ ជាពិសេស គឺលោក Antony Blinken រដ្ឋមន្ត្រីការបរទេសមហាអំណាចអាមេរិក ដែលជាដៃគូរប្រកួតប្រជែងរបស់មហាអំណាចចិន បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីតៃវ៉ាន់ជាប់ឆ្នោតថ្មី។
ជុំវិញការវិវត្តថ្មីនៅតៃវ៉ាន់នេះ បក្សដ៏ធំ និងឈានមុខគេនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយបានសរសេរដូច្នេះថា “ គណបក្សប្រជាជនកម្ពុជា គោរពគោលការណ៍ឯករាជ្យ អធិបតេយ្យ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន”។
មិនត្រឹមតែប៉ុណ្ណេះ គណបក្សប្រជាជនបន្តអះអាងថា ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយប្រទេសនានាលើសកលលោក ដោយគោរពតាមការណ៍ទាំងអស់ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
គូរជម្រាបជូនបន្តិចថា ក្នុងករណីចិន និងតៃវ៉ាន់នេះ រដ្ឋាភិបាលកម្ពុជា តាមរយ
ៈក្រសួងការបរទេស ក៏បានប្រកាសបន្តគាំទ្រគោលនយោបាយចិនតែមួយ ដោយកម្ពុជាទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជាអាជ្ញាធរស្របច្បាប់តំណាងឱ្យប្រទេសចិនតែមួយ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


