ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យរកដំណោះស្រាយទឹករីងស្ងួត ធ្វើស្រែប្រាំងលើសផែនការ
រយៈពេល ២ថ្ងៃជាប់គ្នានេះ លោកអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ រួមនឹងមន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងស្តុកទឹកតាមបណ្តាស្រុកមួយចំនួន ដែលកំពុងប្រឈមនឹងភាពរីងស្ងួត ក្នុងការស្រោចស្រពទៅលើស្រែប្រាំងដែលប្រជាកសិករសម្រុកធ្វើលើសផែនការ ដើម្បីរិះរកដំណោះស្រាយ។

ជាក់ស្ដែងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលស្ថានភាពការបង្កបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាកសិករ ស្ថិតក្នុង ស្រុកសង្កែ និងស្រុកបាណន់ និងបន្តចុះពិនិត្យស្ថានភាពទឹកនៅទំនប់សំណង់ធារាសាស្រ្ដកង្ហត ស្រុកបាណន់ និងទំនប់ពហុបំណងសេក ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្នុងនោះ លោកអភិបាលខេត្ត បានណែនាំដល់ក្រុមការងារជំនាញពាក់ព័ន្ធ ត្រូវតែខិតខំបន្តទៀតក្នុងការជួយប្រជាកសិករឱ្យអស់ពីលទ្ធភាព តែក្នុងនោះដែរក៏ត្រូវមានការគិតគូរអំពីការរក្សាទុកទឹកសម្រាប់ការប្រើប្រាស់ ព្រោះរដូវប្រាំងនៅឆ្នាំនេះអាចនឹងមានការអូសបន្លាយវែងយូរជាងឆ្នាំមុន។

ចំណែកនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នេះ លោក សុខ លូ បានបន្តដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលស្ថានភាពការបង្កបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាកសិករ នៅស្រុកមោងឫស្សី ស្រុករុក្ខគីរី និងបន្តចុះពិនិត្យមើលស្ថានភាពទឹកនៅសំណង់រាមគុណ ក្នុងស្រុកមោងឫស្សី និងសំណង់ព្រែកជីក នៅស្រុករុក្ខគីរី ដែលកំពុងប្រឈមនឹងភាពរីងស្ងួត ដែលជាបញ្ហាដ៏ធំសម្រាប់បងប្អូនប្រជាកសិករស្រោចស្រពលើដំណាំស្រូវ។

បើយោងទៅលើរបាយការណ៍ពីមន្ទីរកសិកម្ម កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បង្ហាញថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំង ក្នុងខេត្តបាត់ដំបង អនុវត្តបានចំនួន ៥៥ ១៥១ ហិកតា ស្មើ ២០៩,៣៦% នៃផែនការ ចំនួន ២៦ ៣៤៣ ហិកតា ខណៈស្រូវស្រាលដែលដាំដុះប្រដេញទឹកក្នុងពាក់កណ្ដាលខែតុលា និងខែវិច្ឆិកា ពុំមានបញ្ហាទេ ដោយបានប្រមូលផលរួចហើយ (ស្រូវអាយុ ១០៥ ថ្ងៃ)៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


