ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ ២០២៣ ក្រសួងអប់រំ មានសាលាមតេ្តយ្យ និងបឋមសិក្សា ជាង ១ ម៉ឺនសាលា នៅទូទាំងប្រទេស
គិតត្រឹមឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា មានសាលាមតេ្តយ្យសិក្សា និងសាលាបឋមសិក្សាប្រមាណជាង ១ ម៉ឺនកន្លែង នៅទូទាំងប្រទេស ក្នុងនោះសាលាបឋមសិក្សាជាង ៧ ពាន់សាលា។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៨ មករា នេះថា «គិតត្រឹមឆ្នាំ ២០២៣ យើងមានសាលាមត្តេយ្យសរុបចំនួន ៤៦៣៤ សាលា ដោយមានសិស្សសរុបចំនួន ២៥៦,៦៥៧ នាក់ (មិនរាប់បញ្ចូលមត្តេយ្យសហគមន៍ និងឯកជនទេ) និងសាលាកម្រិតបឋម ចំនួន ៧៣ ៣៨ សាលា ដោយមានសិស្សសរុបចំនួន ២,០៥៧,៦១២ នាក់»។

លោកស្រីបានបន្តថា ការពង្រីកសាលាមតេ្តយ្យ និងសាលាបឋមសិក្សាកាន់តែច្រើន នឹងជួយលើកកម្ពស់ដល់ការសិក្សារបស់កុមារតូចកាន់តែប្រសើរ ព្រោះថាការរៀននៅមតេ្តយ្យជួយគាំទ្រដល់គុណភាពអប់រំដោយជួយផ្សព្វផ្សាយដល់ឪពុកម្ដាយឱ្យបញ្ជូនកូនតាមពេលកំណត់ពីអាយុ ៣ ដល់ ៥ ឆ្នាំ បង្រៀនឱ្យចេះថែទាំកូនបានល្អ ដើម្បីពួកគាត់បានយល់ដឹងពីសារៈសំខាន់ នៃការរៀនសូត្រ។

ចំណែកកុមារ ក៏ទទួលបានពីផលពីការទៅរៀនថ្នាក់មត្តេយ្យសិក្សាបានយល់ដឹងពីអនាម័យការស្អាត និងបណ្ដុះនូវបំណិនផ្សេងៗ និងការជួយគាំទ្រទាំងរាងកាយ ឥរិយាបថ និងសតិបញ្ញា មានភាពអង់អាចក្លាហាន និងទទួលបានចំណេះដឹងផ្នែករៀនដូចជា គិតលេខ ចេះគិត សីលធម៌វប្បធម៌ ចេះទំនាក់ទំនងជាមួយក្មេងផ្សេងៗ ទៀត។

ដោយឡែក លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានលើកឡើងថា ក្រសួងអប់រំ មានបំណងចង់បណ្ដុះគំនិតកូនខ្មែរឱ្យចេះគ្រប់គ្រងខ្លួនឯង និងមានវិន័យល្អដូចក្មេងនៅជប៉ុន ពេលធំឡើងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។

លោករដ្ឋមន្ត្រី បានបន្តទៀតថា នៅកម្ពុជា ក្រសួងអប់រំ បានបណ្ដុះបណ្ដាល និងអប់រំកុមារតាមរយៈសាលាមតេ្តយ្យសិក្សា ដោយបានកើនឡើងពី ៤០% នៅឆ្នាំ ២០០៨ ដល់ ៦២% នៅឆ្នាំ ២០២៣ ហើយក្នុងចំណោម ៦២% សេវារដ្ឋមាន ៤០០០ មតេ្តយ្យសិក្សា ហើយក្រសួង បង្កើនថ្នាក់មត្តេយ្យសិក្សាក្នុងថ្នាក់បឋមសិក្សា និងមត្តេយ្យសិក្សាក្នុងសហគមន៍ ដោយរៀបចំឱ្យមានស្តង់ដារគ្រូបង្រៀន និងសាលារៀនឱ្យបានត្រឹមត្រូវ ដើម្បីបង្រៀនសិស្សឱ្យចេះ ខណៈមានសាលាស្តង់ដារមានប្រហែលជិត ១៥០០ សាលា ក្នុងនោះពាក់កណ្ដាលជាមតេ្តយ្យសហគមន៍៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


