ព័ត៌មានជាតិ
ក្មេងស្រីកម្ពុជាកាន់តែច្រើនចាប់អារម្មណ៍លើផ្នែកបច្ចេកវិទ្យាឌីជីថល
កម្មវិធី Technovation Girls កម្ពុជា បាន និងកំពុងជំរុញលើកទឹកចិត្តក្មេងស្រីឱ្យចាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យា សហគ្រិនភាព ការសរសេរកូដ ការបង្កើតកម្មវិធីទូរសព្ទដៃ ដើម្បីចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍ ដែលកម្មវិធីនេះជាផ្នែកមួយ ជួយកាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

កម្មវិធីប្រកួត Technovaiton Girls បានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ដែលបច្ចុប្បន្នក្រោមការសម្របសម្រួលដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានជួយជំរុញសកម្មភាពសិស្សក្រៅម៉ោងសិក្សា ការបង្កើតក្លឹបស្វ័យសិក្សា ស្របតាមវិធានគន្លឹះ និងបរិវត្តកម្មឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្រៅពីជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល កម្មវិធីនេះក៏បានជួយអភិវឌ្ឍសិស្សលើបំណិនទន់ ដូចជាការទំនាក់ទំនង ការសហការការងារជាក្រុម ការស្វែងយល់ពីសហគមន៍ ការស្វែងរកដំណាយស្រាយបញ្ហាជាដើម ដែលទាំងនេះជាបំណិនដ៏ចាំបាច់សម្រាប់យុវជននាសតវត្សរ៍ទី២១។

គួរបញ្ជាក់ថា កម្មវិធី Technovaiton Girls ឆ្នាំ២០២៤ បានចាប់ផ្ដើមដំណើរការ ដោយក្រុមកុមារី និងគ្រូដឹកនាំពីខេត្តផ្សេងៗគ្នា បានជួបប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីទទួលបានការណែនាំទូទៅស្ដីពីកម្មវិធីប្រកួតមួយនេះ និងការចុះឈ្មោះចូលរួមប្រកួត ត្រៀមខ្លួនក្នុងការឈានទៅជំហានបន្ទាប់ទៀត៕



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


