ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ជំរុញសមាជិកតាមដានការញុះញង់របស់ក្រុមប្រឆាំង
សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានស្នើដល់សមាជិក សមាជិកាគណបក្សនៅមូលដ្ឋានស្រុកបូទុមសាគរ តាមដានរាល់សកម្មភាពញុះញង់របស់ក្រុមប្រឆាំង ព្រោះការចិញ្ចឹមចិត្តបំផ្លាញសុខសន្តិភាពនៅតែមាន។

នេះជាការស្នើឡើងរបស់លោក តាំង ឈុនស្រេង សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តកោះកុង និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុកបូទុមសាគរក្នុងពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ និងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក អាណត្តិទី ៤ ឆ្នាំ ២០២៤ និងប្រកាសសេចក្តីសម្រេចស្ដីពីការតែងតាំងមន្ត្រីគណបក្ស និងកែសម្រួល សមាសភាពក្រុមការងារគណបក្សស្រុកចុះមូលដ្ឋានតាមបណ្ដាឃុំ។

លោក តាំង ឈុនស្រេង បន្តលើកឡើងកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ ថា ក្រុមប្រឆាំងនៅបរទេស និងក្នុងស្រុក តែងតែធ្វើសកម្មភាពប្រឆាំង និងបង្កភាពចលាចលក្នុងសង្គម ទោះបីជាគណបក្សសង្គ្រោះជាតិបានរំលាយចោលកន្លងទៅក៏ដោយ។ ដូច្នេះគ្រប់សមាជិក សមាជិកាទាំងអស់ នៅស្រុកបូទុមសាគរ ត្រូវចូលរួមតាមដានរាល់សកម្មភាពព័ត៌មានរបស់ពួកគេគ្រប់វេលា។

លោក តាំង ឈុនស្រេង លើកឡើងទៀតថា ការកែសម្រួលសមាជិកថ្មីនេះ ក្នុងគោលបំណងដើម្បីឱ្យល្អប្រសើរឡើងនូវសកម្មភាពការងារបក្ស និងរចនាសម្ព័ន្ធថ្មីដែលមានសមត្ថភាពគ្រប់គ្រាន់បម្រើការងាររបស់គណបក្សក្នុងមូលដ្ឋាន។ បន្តពង្រឹងការបញ្ចូលសមាជិកថ្មីតាមភូមិ-ឃុំ និងគ្រប់គ្រងទិន្នន័យ ឱ្យច្បាស់លាស់ ជាពិសេសការធ្វើអំពើល្អជូនប្រជាពលរដ្ឋជាអាទិភាព ចៀសវាងប្រព្រឹត្តសកម្មភាពមិនគប្បីទៅលើពួកគាត់។ អ្វីដែលសំខាន់ទៀត តាមដានគិតគូរពីបញ្ហាសុខភាពពលរដ្ឋ ព្រមទាំងសមាជិកគណបក្សនៅក្នុងមូលដ្ឋានផងដែរ។

លោក តាំង ឈុនស្រេង ក៏បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកបូទុមសាគរ ដែលយកអស់កម្លាំងកាយចិត្តបម្រើសកម្មភាពការងារបក្ស រួមគ្នាឯកភាព និងសាមគ្គីភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ។ បន្តសកម្មភាពពិនិត្យដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតឱ្យកាន់តែខ្លាំងក្លា ដើម្បីជ័យជម្នះទៅគ្រប់អាណត្តិ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


