ព័ត៌មានជាតិ
តម្លៃផ្លែមៀនប៉ៃលិន បន្តមានហាងឆេងល្អ ២ ឆ្នាំ ជាប់គ្នា ក្រោយទទួលបានការអនុញ្ញាតនាំទៅចិន
លោក សួស ស៊ីយ៉ាត ប្រធានសមាគមមៀនប៉ៃលិន ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ នេះថា ដំណើរការនាំចេញមៀនប៉ៃលិនទៅប្រទេសចិន និងតម្លៃទីផ្សារផ្លែមៀនប៉ៃលិននៅដើមឆ្នាំ ២០២៤ នេះ មានភាពល្អប្រសើរឡើង ដែលកសិករអាចលក់បានក្នុងតម្លៃ ៤ ០០០ រៀល ក្នុងមួយគីឡូក្រាម ខណៈលោកអះអាងថា តម្លៃនេះ ជាតម្លៃខ្ពស់ ធ្វើឱ្យកសិករចំណេញ។

លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ បានចុះទស្សនកិច្ចក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) ដែលជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិន ស្ថិតនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ក្នុងពេលទស្សនកិច្ចនោះ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ បានឱ្យដឹងថា ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT ក្នុងមួយថ្ងៃៗ ក្រុមហ៊ុននេះបាននាំចេញមៀនប៉ៃលិនស្រស់ជាង ១០០ តោន ទៅកាន់ប្រទេសចិន។

សូមរំឭកថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។
បន្ទាប់ពីបានបំពេញបាននូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យស្របតាមពិធីសារ ផ្លែមៀនស្រស់កម្ពុជាបានចាប់ផ្តើមនាំចេញទៅកាន់ប្រទេសចិននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា នៅក្នុងឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់មានបរិមាណសរុបជាង ១៧ ពាន់តោន កើនឡើងជាង ៤០០ ភាគរយ ប្រៀបធៀបឆ្នាំ ២០២២ (១៧ ៤៩៧,៣៩) ដែលគិតជាទឹកប្រាក់សរុបចំនួន ២៤ ៧៥៨ ៨០៦,៨៥ដុល្លារអាមេរិក ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៧ ៣៨០,៧០តោន ទទួលបានទឹកប្រាក់ចំនួន ២៤ ៥៩៣ ៦៩០,៥០ ដុល្លារអាមេរិក និងប្រទេសវៀតណាមចំនួន ១១៦,៦៩តោន ទទួលបានទឹកប្រាក់ចំនួន ១៦៥ ១១៦,៣៥ដុល្លារអាមេរិក៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១១ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៤ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស