ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ៖ ផ្នត់គំនិតអន្តរាគមន៍ ជុំវិញការជ្រើសរើសមន្ត្រីរាជការ នឹងត្រូវផ្លាស់ប្តូរដោយផ្នត់គំនិតប្រកួតប្រជែង
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា «វប្បធម៌ និងផ្នត់គំនិតអន្តរាគមន៍ ជុំវិញការជ្រើសរើសមន្ត្រីរាជការស៊ីវិល នឹងត្រូវផ្លាស់ប្តូរដោយផ្នត់គំនិតប្រកួតប្រជែង តាមរយៈសមត្ថភាព និងការទទួលខុសត្រូវរបស់បេក្ខជន»។

តាមរយៈទំព័រហ្វេសប៊ុក កាលពីយប់ថ្ងៃទី ២៦ ខែមករា ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា ការប្រឡងប្រជែងជ្រើស រើសមន្ត្រី គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ក្នុងចំណោមផែនការក្របខណ្ឌ ២,០៨៨នាក់ ដែលជាផែនការក្របខណ្ឌរបស់រាជរដ្ឋាភិបាល អាណត្តិទី ៦ នឹងចាប់ផ្តើមក្នុងពេល ១ថ្ងៃទៀត។ ឆ្ពោះទៅកាន់ការប្រឡងនេះ គណៈកម្មការទាំងអស់ បានជួបជុំគ្នាធ្វើវឌ្ឍនភាពការងារ និងបានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មាន ជូនសាធារណជនជ្រាប។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសរសេរបន្តថា គ្រប់ដំណាក់កាលនៃការរៀបចំ រួមមាន៖ ការផលិតមាតិកាផ្សាយចម្រុះឲ្យបានទូលំទូលាយ ទាំង Online ទាំង Offline ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការរៀបចំប្រព័ន្ធទិន្នន័យ និងផ្តល់ព័ត៌មានជូនបេក្ខជនតាមប្រព័ន្ធព័ត៌មានវិទ្យាឌីជីថល, ការរៀបចំកម្មវិធីផ្តល់ព័ត៌មាន (Orientation Session) រួមទាំងការរៀបចំសន្និសីទសារព័ត៌មាន ដែលបានធ្វើនាពេលនេះ សុទ្ធតែជាការធានាដល់តម្លាភាព និងការផ្តល់លទ្ធភាពស្មើៗគ្នា ដល់សាធារណៈជន ចូលរួមប្រឡងប្រជែងគ្រប់ៗគ្នា។

ការប្រឡងប្រជែងនាពេលដ៏ខ្លីខាងមុខនេះ នឹងមានបេក្ខជនប្រឡងចំនួន ១,៨៩២រូប និងមានការចូលរួមសង្កេតការណ៍ ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ៨៧រូប, សាធារណៈជនចំនួន ៤៤រូប, តំណាងសាកលវិទ្យាល័យចំនួន ១០រូប, និងសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ២០រូប រួមទាំងវត្តមានសារព័ត៌មាន ចម្រុះស្ថាប័នផ្សេងៗទៀត។
ការប្រឡងប្រជែងជ្រើសរើស គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ក្របខណ្ឌឆ្នាំ ២០២៣ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងប្រព្រឹត្តទៅដោយបែងចែកជា ២ ប្រភេទវិញ្ញាសាគឺ៖ (១) ប្រភេទវិញ្ញាសាសរសេរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង(២) ប្រភេទវិញ្ញាសាអនុវត្តកីឡា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ និងថ្ងៃបន្តបន្ទាប់ នៅមណ្ឌលប្រឡងវិទ្យាស្ថានអប់រំកាយ និងកីឡា។
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ជាថ្មីថា ក្រសួងមុខងារសាធារណៈ មានទំនួលខុសត្រូវខ្ពស់ ក្នុងការរៀបចំយន្តការ និងនិយាមជ្រើសរើសមន្ត្រីរាជការស៊ីវិល ដោយត្រូវឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្លើយតបជាមួយទំនុកចិត្ត ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល ដែលមានឆន្ទៈខ្ពស់ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការបង្កើតបរិយាកាស ឬឱកាសស្មើៗគ្នា ក្នុងការចូលរួមប្រឡងប្រជែង។
ក្នុងន័យនេះ វប្បធម៌ និងផ្នត់គំនិតអន្តរាគមន៍ជុំវិញការជ្រើសរើសមន្ត្រីរាជការស៊ីវិល នឹងត្រូវផ្លាស់ប្តូរដោយផ្នត់គំនិតប្រកួតប្រជែងតាមរយៈសមត្ថភាព និងការទទួលខុសត្រូវរបស់បេក្ខជន។ នេះជាការលើកឡើងបន្ថែមពីឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


