ព័ត៌មានជាតិ
សមត្ថកិច្ចពង្រឹងហើយសូម្បីពលករ២នាក់បង្កប់ខ្លួនក្នុងខេងផ្លែឈើដឹកមកពីប្រទេសថៃក៏មិនរួចខ្លួនដែរ
តាមរយៈវិធានការដ៏តឹងតែងរបស់សម្តេចតេជោត្រូវបានសមត្ថកិច្ចអនុវត្តន៍ ដោយយកចិត្តទុកដាក់បំផុតក្នុងការរឹតបន្តឹងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅត្រង់ចំណុចច្រកទ្វា អន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបង។
កម្លាំងនគរបាលវរសេនាតូចលេខ៨១៩សហការជាមួយកម្លាំងអន្តរាគមន៍កងពល៥៣ នគរបាលអន្តោរប្រវេសន៍រួមជាមួយទាហានរបស់ថៃផងនោះ នៅព្រឹកថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០២១នេះបានពិនិត្យឆែកឆេររថយន្តដឹកទំនិញ១គ្រឿងបានប្រទះឃើញពលករចំនួន ២នាក់ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀត ជាជនជាតិ វៀតណាមខណ:បន្លំបង្កប់ខ្លួននៅក្នុងខេងផ្លែឈើក្នុងរថយន្ត។

ប្រភពបានឲ្យដឹងដែរថា ពលករទាំង២នាក់ដែលសមត្ថកិច្ចពិនិត្យរកឃើញម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិវៀតណាមខាងលើនេះ មានវ័យប្រហាក់ប្រហែលជាង២០ឆ្នាំ ប៉ុន្តែមិនបានស្គាល់ អត្តសញ្ញាណច្បាស់លាស់នៅឡើយទេ។ប្រភពដដែលបន្តថាក្រៅពីនេះក៏នៅមានជាប់ពាក់ព័ន្ធ ជាមួយ អ្នកបើកបររថយន្តចំនួន២នាក់ផ្សេងទៀតផងដែរដែលបានបើកបររថយន្តដឹក ផ្លែឈើ មិន ស្គាល់ ម៉ាកពណ៌សលាយពណ៌ស្វាយពាក់ស្លាកលេខត្បូងឃ្មុំ៣A-០៥៤៩។
ក្រោយការពិនិត្យរកឃើញពលករខ្មែរវៀតណាម២នាក់ ខាងលើត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនាំខ្លួន ទៅចូលធ្វើចត្តាឡីស័កក្នុងមណ្ឌលចំណែកឯអ្នកបើកបរនិងអ្នកបើកបរអែបម្នាក់ទៀតត្រូវបញ្ជូនទៅកាន់អធិការនគរបាលស្រុកកំរៀងដើម្បីដាក់ទោសតាមផ្លូវច្បាប់៕
សៅ សារិទ្ធ



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


