Connect with us

ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ដឹកជញ្ជូនតាមផ្លូវទឹកឆ្លង​ផុត​​គណៈ​រដ្ឋមន្រ្តី ដាក់ជា​កិច្ចការប្រញាប់​ឲ្យ​បន្ត​នីតិវិធី​បញ្ចប់ឲ្យបាន​ឆាប់

បានផុស

នៅ

“សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក” ត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និង​បន្តនីតិវិធីក្នុងការស្នើសុំសេចក្តីទុកចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ ដោយធ្វើកិច្ចការជាការប្រញាប់សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់នេះចូលជាធរមាន និងអាចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។

នៅក្នុងសេចក្តីថ្លែងហេតុលើក​ឡើង​ដោយ​រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ​ត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បញ្ចកោណទី២ មុំទី២ ត្រង់ ចំណុចទី៤ ដែលបានរំលេចយ៉ាងច្បាស់ពីការពន្លឿនការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើងដើម្បីកំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ អន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក បន្ទាប់ពីបានអនុម័តនិងដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ រំពឹងថានឹងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់សម្រាប់ពង្រឹងការគ្រប់គ្រង និងលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

សេចក្តីព្រាងច្បាប់ដែលមាន១៨ជំពូក និង២៧៥មាត្រានេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗ ដូចខាងក្រោម៖

១- ធានាឱ្យមានការគ្រប់គ្រងនាវា នាវិក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមទាំងផ្នែកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព។
២- ផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរជានាវិក ដើម្បីបម្រើការងារនៅលើនាវាដែលធ្វើនាវាចរណ៍នៅក្នុង និងក្រៅប្រទេស។
៣- ជំរុញការវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកជាអាទិ៍ ការបង្កើតក្រុមហ៊ុននាវាចរណ៍ សេវាកម្ម នាវាចរណ៍ យានដ្ឋាននាវាសម្រាប់ផលិត និងជួសជុលនាវា ការសាងសង់ និងធ្វើប្រតិបត្តិការឋបនីយភណ្ឌផែ ការបង្កើតនិងធ្វើប្រតិបត្តិការគ្រឹះស្ថានបណ្តុះបណ្តាលនាវិក។
៤- ជំរុញការប្រើប្រាស់ផ្លូវទឹកឱ្យមានភាពរស់រវើក សម្រាលបន្ទុកនៃការប្រើប្រាស់ផ្លូវថ្នល់ ដើម្បីរួមចំណែកកាត់បន្ថយចំណាយរបស់រដ្ឋ ក្នុងការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
៥- ជំរុញឱ្យមានការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយដែលជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន ស្របតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣- ២០៣៣ របស់រាជរដ្ឋាភិបាល។
៦- ចូលរួមបំពេញកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជាសមាជិកនៃអង្គការអន្តរជាតិលើ វិស័យដឹកជញ្ជូនតាមផ្លូវទឹក។

ដោយមើលឃើញនូវតម្រូវការចាំបាច់ជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយដៃគូអភិវឌ្ឍន៍ធ្វើការសិក្សា និងវិភាគគ្រប់ជ្រុងជ្រោយលើភាពប្រទាក់ក្រឡាស៊ីសង្វាក់គ្នា និងភាពងាយស្រួលក្នុងការអនុវត្ត រហូតតាក់តែងបាន “សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក” ព្រមទាំងបានដាក់ឆ្លងការពិភាក្សាផ្តល់យោបល់ និងកែសម្រួលនៅក្នុងកិច្ចប្រជុំជំនាញបច្ចេកទេស កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗ។ ជាលទ្ធផលសេចក្តីព្រាងច្បាប់មួយដែលមានខ្លឹមសារអត្ថន័យត្រឹមត្រូវ ពេញលេញ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ត្រូវបានអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងសម្រេចអនុម័តនាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព១១ វិនាទី មុន

ពេល​កើត​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត រាងកាយ​នឹង​បញ្ជូន​សញ្ញា​៤​យ៉ាង

ព័ត៌មានជាតិ៥០ វិនាទី មុន

ពលរដ្ឋខេត្តកោះកុង៖ ការយករថយន្តមកឆៀកទៀតទាត់អាចដឹងពីគុណភាពបច្ចេកទស និងមានសុវត្ថិភាពពេលបើកបរ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ប្រវត្តិ​មេប៉ូលិស​ថៃ​សំខាន់ៗ ជាប់​ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម​​​គ្រឿង​ញៀន ឆបោក​អនឡាញ ស៊ីសំណូក លាង​លុយ​…

កីឡា៩ នាទីutes មុន

ក្រុម​កីឡា​រាំ​ កំពុង​ប្រកួត​យ៉ាងសកម្ម​នៅ​វៀតណាម​ ខណៈ​ពេល​នេះ​ឈ្នះ​មេដាយ​សំរឹទ្ធ​៣គ្រឿង​ហើយ​

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ស្លាប់​ក្មេង​១០​នាក់ ដែល​តម្រង់​ជួរ​នៅ​មុខ​ពេទ្យតំបន់​ហ្គាហ្សា ព្រោះ​​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល

កងការពារអាកាស
ព័ត៌មានជាតិ២៤ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម