ព័ត៌មានជាតិ
បណ្ឌិតអប់រំជប៉ុន មានឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយ ក្រសួងអប់រំកម្ពុជា
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យ Aichi University of Education ដឹកនាំដោយលោក បណ្ឌិត Tsutomu IWAYAMA , អនុប្រធានផ្នែកស្រាវជ្រាវ និងធនធានមនុស្ស (Vice President for Research & Human Resources) និងជាអគ្គនាយកមជ្ឈមណ្ឌលលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (Director of Center for Promotion of Science and Technology Education) និង លោក NITSU Katsuji អគ្គលេខាធិការនៃសាកលវិទ្យាល័យ Aichi University of Education/Trustee for General Affairs and Finance/Vice President។

ជំនួបនេះផ្ដោតពិភាក្សាសំខាន់លើការពិនិត្យវឌ្ឍនភាព នៃគម្រោងអប់រំសុខភាពកុមារកម្ពុជា និងទស្សនវិស័យសម្រាប់អនាគត (Health Education in Cambodian Children and outlook for Future) ដែលបាន និងកំពុងអនុវត្តនៅតាមសាលាគោលដៅមួយចំនួននៅកម្ពុជា ជាសមទ្ធិផលលេចចេញពីកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យ Aichi university of Education និង ក្រសួងអប់រំ យុវជន និង កីឡា។

ទន្ទឹមនឹងការធ្វើបទបង្ហាញអំពី វឌ្ឍនភាព នៃគម្រោងអប់រំសុខភាពកុមារកម្ពុជា និងទស្សនវិស័យសម្រាប់អនាគត លោកបណ្ឌិតអគ្គនាយក បានបង្ហាញពីឆន្ទៈក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា លើកម្មវិធីតាមដានការលូតលាស់របស់កុមារតូចនៅកម្រិតមតេ្តយ្យសិក្សា បន្ថែមពីលើកម្មវិធីអប់រំសុខភាពកុមារនៅកម្រិតបឋមសិក្សា។

តបនឹងការលើកឡើងខាងលើ លោកស្រី រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ សាកលវិទ្យាល័យ Aichi ដែលបានផ្តល់ទាំងបរិក្ខារ និងបច្ចេកទេស ជួយជំរុញដល់ដំណើរការនៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្សជាអាទិភាព ក្នុងនោះក៏កំពុងយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំតាំងពីវ័យក្មេង ក៏ដូចជាឆ្លើយតបនឹងអនុសាសន៍របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញវិធានការគន្លឹះចំនួន៤ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន ទី១. ការពង្រឹង អភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថ របស់សិស្ស, ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។ ជាមួយនេះដែរ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យមានការរៀបចំឯកសារមេរៀនជាបែបឌីជីថល ដើម្បីទុកជាកេរមរតក បើទោះគម្រោងនឹងត្រូវបញ្ចប់ក៏នៅតែអាចបន្តការអប់រំនេះដល់អ្នកជំនាន់ក្រោយ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់នូវកំណែទម្រង់សាលា តាមរយៈការពង្រឹងការគ្រប់គ្រងតាមសាលារៀន ការផ្លាស់ប្តូរវប្បធម៌សាលារៀន និងការពង្រឹងវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ព្រមទាំងបានធ្វើចំណាត់ថ្នាក់សាលារៀនគំរូ ដែលក្នុងនោះរួមមានស្តង់ដាសាលាមត្តេយ្យ និងបឋមសិក្សាគំរូផងដែរ ហើយស្តង់ដា ៥ ដែលត្រូវដាក់ឲ្យអនុវត្តនៅតាមសាលារៀនទូទាំងប្រទេស រួមមាន ស្តង់ដា៖ ១. លទ្ធផលសិក្សារបស់សិស្ស ២. ការបង្រៀន និងរៀន ៣. ការចូលរួមរបស់សហគមន៍ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង ៥. គណនេយ្យភាពរបស់សាលារៀន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ