ព័ត៌មានជាតិ
៨ថ្ងៃ បទល្មើសគ្រឿងញៀន១៥០ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាប ដោយរឹបអូសគ្រឿងញៀនជាង២០គីឡូក្រាម
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ ២០២៤ សមត្ថកិច្ចជំនាញ បានបង្រ្កាបបទល្មើសគ្រឿងញៀនចំនួន១៥០ករណី និងឃាត់ខ្លួនជនសង្ស័យទាំងប្រើប្រាស់ និងចែកចាយចំនួន៣៥៥នាក់ នៅទូទាំងប្រទេស ដើម្បីចាត់ការតាមនីតិវិធី។

លោក ទូច សុខៈ បញ្ជាក់ថា ក្នុងចំណោមចំនួនបង្ក្រាបខាងលើ មានករណីទ្រង់ទ្រាយធំចំនួន២ករណី គឺខេត្តសៀមរាប បង្ក្រាបនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឃាត់ខ្លួនមនុស្ស ៤នាក់ ចាប់យកគ្រឿងញៀនជាង១០គីឡូក្រាម និងនៅរាជធានីភ្នំពេញ បង្ក្រាបនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ឃាត់ខ្លួនមនុស្ស៤នាក់ (ជនជាតិវៀតណាម១នាក់) ចាប់យកគ្រឿងញៀនជាង១០គីឡូក្រាម និងម៉ូតូ៣គ្រឿង។
អ្នកនាំពាក្យរងរូបនេះ សង្កត់ធ្ងន់ថា ជាបទបញ្ជារបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបង្កើនការបង្ក្រាប បង្ក្រាបឱ្យញឹក ឱ្យចំគោលដៅ ពិសេសតំបន់ក្ដៅ។ ទន្ទឹមនេះ បង្កើនការរឹតបណ្ដឹងតាមច្រកព្រំដែនទាំងគោក ទឹក និងអាកាស។ ក្រៅពីនេះ បង្កើតក្រុមត្រួតពិនិត្យធ្វើជារបាំងកាត់ផ្ដាច់ផ្លូវដែលក្រុមជនល្មើសឆ្លងកាត់ ខណៈក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាហ្វឹកហ្វឺនសុនខហិតគ្រឿងញៀនផងដែរ។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរំលឹកថា បញ្ហាគ្រឿងញៀន ជាចំណុចរសើបមួយ ដែលសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញជាទិសដៅអាទិភាព ហើយក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក ស សុខា បានកំណត់យកជាអាទិភាពទី១ ក្នុងចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧នេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


