សន្តិសុខសង្គម
សមត្ថកិច្ចខេត្តមណ្ឌលគិរី ឃាត់ជនសង្ស័យ១៥១នាក់ ពាក់ព័ន្ធគ្រឿងញៀន ក្នុងឆ្នាំ២០២៥
ក្នុងរយៈពេលមួយឆ្នាំពេញ ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់សរុបចំនួន ៧៤ ករណី ក្នុងនោះឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១៥១ នាក់ (ស្រី ០៦ នាក់) ព្រមទាំងរឹបអូសវត្ថុតាងជាច្រើន។

លោក សៅ សាវ៉ាត ស្នងការរងនគរបាលខេត្តមណ្ឌលគិរី និងជាអ្នកនាំពាក្យ បានប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» ថា ក្នុងឆ្នាំ២០២៥នេះ ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងទាំង ៥ ក្នុងការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានចំនួន ៧៤ ករណី ក្នុងចំណោម ៨៤ ករណីដែលបានស៊ើបអង្កេត។ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ចំនួនករណីនៅឆ្នាំ២០២៥នេះ មានការថយចុះចំនួន ៨ ករណី ស្មើនឹងប្រមាណ ០,១២ %។
ក្នុងនោះ ករណីជួញដូរមានចំនួន៣៤ករណីឃាត់ខ្លួនមនុស្ស៧០នាក់ ស្រី៣នាក់ ករណីប្រើប្រាស់ចំនួន២៧ ករណីឃាត់ខ្លួនមនុស្ស ៦៦នាក់ ស្រី៣នាក់ ករណីសម្រួលឱ្យប្រើប្រាស់ចំនួន១ករណី ឃាត់ខ្លួនមនុស្ស១នាក់ ករណីរក្សាទុកចំនួន១១ករណី ឃាត់ខ្លួនមនុស្ស១៣នាក់ និងករណីបើកបរក្រោមឥទ្ធិពលគ្រឿងញៀន១ករណី មនុស្ស១នាក់។ ក្នុងប្រតិបត្តិការបង្រ្កាបរណីខាងលើនេះ ជំនាញបានរឹបអូសវត្ថុតាងជាច្រើនរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ប្រភេទកេតាមីន(K) ប្រភេទអេចស្តាស៊ី(Exstacy) និងវត្ថុតាងដែលបម្រើជាមធ្យោយដល់ការជួញដូរ។
ក្រោយការឃាត់ខ្លួន មន្រ្តីជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បីចាត់កាតាមនីតិវិធីច្បាប់។

បើតាមលោកអ្នកនាំពាក្យ ការបង្ក្រាបគ្រឿងញៀនដូចភ្លៀងរលឹមនេះ ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោក ឡោ សុខា ស្នងការនគបាលខេត្តមណ្ឌលគិរី ដែលបានបញ្ជាឱ្យជំនាញការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគបាលខេត្ត អនុវត្តស្រាវជ្រាវរកករណីជួញដូរ ប្រើប្រាស់ ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់។ ជាមួយគ្នានេះលោក ឡោ សុខា បន្តអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ព្រោះការប៉ះពាល់សារធាតុទាំងអស់នេះមិនមានលលទ្ធផលល្អនោះទេ វាអាចប៉ះពាល់ទៅដល់សុខភាពធ្ងន់ធ្ងរ បំផ្លាញអនាគតខ្លួនឯង ថែមទាំងជះឥទ្ធិពលធ្ងន់ធ្ងរទៅដល់សង្គមជាតិ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


