ព័ត៌មានជាតិ
គោលដៅលំហែបៃតង ផ្លាស់ប្តូរសហគមន៍ជាសហគ្រិន លើកសម្រស់ជួយអភិវឌ្ឍមូលដ្ឋាន
គម្រោងគោលដៅលំហែបៃតង នឹងធ្វើឱ្យប្រជាសហគមន៍ប្រែក្លាយជាសហគ្រិនភាព និងមានសម្រស់ស្អាតប្លែក ពីតំបន់មួយទៅតំបន់មួយទៀត។ នេះគឺជាការគូសបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបពិភាក្សាការងារជាមួយប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) នៅទីស្តីការក្រសួងបរិស្ថាន។

លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានលើកឡើងថា គម្រោងគោលដៅលំហែបៃតងនឹងធ្វើឱ្យប្រជាសហគមន៍ប្រែក្លាយទៅជាសហគ្រិនភាព ដែលអាចទទួលបានប្រាក់ចំណូលជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននីមួយៗ។ ក្នុងនោះរួមមានសេវាកម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់នៅ សេវាកម្មដឹកជញ្ជូនក្នុងតំបន់ ការលក់ដូរផលិតផលក្នុងស្រុក ជូនភ្ញៀវទេសចរ ដើម្បីឱ្យប្រជាសហគមន៍មានភាពជាម្ចាស់ និងឯករាជ្យភាព ដែលនេះគឺជាការអភិវឌ្ឍ ដោយមានការចូលរួមពីប្រជាសហគមន៍ និង មានភាពសុខដុមរមនានៅក្នុងសហគមន៍។
តាមរយៈការគិតគូរលើកកម្ពស់ជីវភាពសហគមន៍ និងផ្ដល់ផលប្រយោជន៍ជូនសហគមន៍មូលដ្ឋាន ស្របតាមគោលការណ៍រួមស្តីពីការគ្រប់គ្រង និងអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ ដែលបានបំបែកចេញពីយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។
ការបណ្ដុះស្មារតីឱ្យប្រជាសហគមន៍ មូលដ្ឋានក្លាយជាសហគ្រិនភាព ហើយគំនិតច្នៃប្រឌិតថ្មីៗរបស់សហគមន៍ ដែលកើតចេញពីសហគ្រិនភាពនេះ នឹងជួយឱ្យសហគមន៍មានសម្រស់ស្អាតប្លែកខុសពីគ្នាពីតំបន់មួយទៅតំបន់មួយទៀត។

លោក អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែមដែរថា ភាពស្អាតរបស់ប្រជាសហគមន៍ដែលកើតចេញពីភាពស្អាត ភាពបៃតង និងចីរភាព ជាការងារអាទិភាពចម្បងរបស់ក្រសួងបរិស្ថាន ក្នុងបេសកកម្មធ្វើឱ្យកម្ពុជាមានភាពស្អាត គឺស្អាតពីខាងក្រៅដែលនៅជុំវិញខ្លួនយើង គឺស្អាតដី ស្អាតទឹក និងស្អាតខ្យល់។ ស្របជាមួយគ្នានេះ ការកែប្រែផ្នត់គំនិតស្អាត ក៏ជាកត្តាលីករ ជួយឱ្យភាពស្អាត បានឋិតថេរចីរកាលយូរអង្វែងដែរ។ ចំណែកភាពស្អាតពីខាងក្នុងវិញរួមមាន ភាពស្អាតកើតចេញពីចិត្តទៀងត្រង់របស់ប្រជាសហគមន៍ខ្មែរដូចជា ការលក់ដូរផលិតផល កសិផលជូនអ្នកទេសចរមិនកាប់ថ្លៃ មានតម្លៃស្តង់ដារត្រឹមត្រូវ ទោះបីស្ថិតនៅក្នុងរដូវកាល បុណ្យទានក្តី ហើយនិងមានការគិតគូរ ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


