Connect with us

ព័ត៌មានជាតិ

ខែ​កុម្ភៈ​ទេសចរ​កូរ៉េ​ឈរ​លំដាប់ទី ១ ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​​អង្គរ​​ច្រើន​ជាងគេ

បានផុស

នៅ

គ្រឹះស្ថាន​អង្គរ​បាន​ចេញ​​របាយការណ៍អំពីតួលេខ​​​​ភ្ញៀវ​ទេសចរ​បរទេស​ ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​​រមណីយដ្ឋាន​អង្គរ​ក្នុង​ខែ​កុម្ភៈ ​ឆ្នាំ ២០២៤។

ក្នុង​របាយការណ៍​បាន​បង្ហាញ​ថា ​ភ្ញៀវ​ទេសចរ​កូរ៉េ​បាន​នាំមុខ​គេ​ក្នុង​ខែ​កុម្ភៈមានចំនួន ១៣ ៣៦១ នាក់។ ​​ទី​ពីរ​គឺ​អាមេរិក​មាន​​ចំនួន ១១ ៧៧៨ នាក់ លំដាប់​ទី ៣ គឺ​បារាំង​​ចំនួន ១១ ៦៣៨ នាក់ លំដាប់​ទី ៤ គឺ​ចក្រភព​អង់គ្លេស​ចំនួន ១០ ៧៨២ នាក់ និង​លំដាប់​ទី ៥ គឺ​ចិន​ដែលមាន​ចំនួន ១០ ០៥៨ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​​ក្នុង​តំបន់​អាស៊ាន​ដែល​មាន ១០ ប្រទេស​ វៀតណាម​ឈរ​លើគេ​ជាមួយ​ចំនួន ៣ ៥៣១ នាក់ (បើ​គិត​ជា​រួម​ទេសចរ​វៀតណាម​ឈរ​លំដាប់​លេខ​រៀង​ទី ១០ ដែល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​​រមណីយដ្ឋាន​អង្គរ​ច្រើន​ជាង​គេក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២៤)។

ទាក់ទង​​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ នៅ​ក្នុង​ខែ​កុម្ភៈ​ ​ឆ្នាំ​២០២៤ ទទួល​បានចំណូល​សរុប​​ជាង ៥​ លាន​ដុល្លារ​អាមេរិក​ កើន​ឡើង ៥៣.២៥% ​បើធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៣​។

តាម​​របាយការណ៍​ពី​គ្រឹះស្ថាន​​អង្គរ​​ នៅ​ដើម​​ឆ្នាំ ២០២៤ កំណើនភ្ញៀវទេសចរបរទេសចូល​មកទស្សនា​ក្នុងរមណីយដ្ឋាន​អង្គរ​ចាប់ផ្តើម​ងើបឡើងវិញ​ជាងឆ្នាំ២០២៣។

​រយៈពេល​ពីរខែ​ពី​ខែ​មករា ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ភ្ញៀវ​ទេសចរ​បរទេស​ជាង ២៣​ ម៉ឺន​នាក់​ (២៣៥ ៨៥០​នាក់) ដែល​បាន​​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ កើន​ឡើង​ ៥០.២៧%​ បើ​ធៀប​ទៅ​នឹង​រយៈពេល ២ ខែ ដូចគ្នាកាលពីឆ្នាំ​២០២៣ ដោយ​ទទួល​បាន​ចំណូល​ជាង ១១​ លាន​ដុល្លារ​អាមេរិក ​​( ១១ ២៣៤ ៦៧៥ ដុល្លារ) បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៣ កើន​ឡើង ៥២,០៩%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៥ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៥ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម