សេដ្ឋកិច្ច
ចំណូលលក់សំបុត្រចូលទស្សនាអង្គរបានជាង ១៧ លានដុល្លារ នៅក្នុងរយៈពេល ៥ ខែ ឆ្នាំនេះ
កម្ពុជារកចំណូលបានជាង ១៧,២ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ២០២៦ ធ្លាក់ចុះជិត ៣០% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃចន្ទទី ០១ មិថុនា ២០២៦។

របាយការណ៍របស់គ្រឹះស្ថានអង្គរបង្ហាញថា គិតចាប់ពីខែមករា ដល់ខែឧសភា ២០២៦ ភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៣៥ ម៉ឺននាក់ (៣៥៩ ៤៧១) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដែលនាំឱ្យកម្ពុជារកចំណូលបានជាង ១៧ ២០៤ ៣២២ ដុល្លារ ធ្លាក់ចុះ ២៩,៩៨%។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប មានប្រសាសន៍ថា បញ្ហាសង្គ្រាមព្រំដែនកម្ពុជា-ថៃ និងការបារម្ភពីការឆបោកអនឡាញបានធ្វើឱ្យភ្ញៀវទេសចរចូលមកទស្សនាក្នុងខេត្តសៀមរាបធ្លាក់ចុះ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) យល់ឃើញថា កម្ពុជារងសម្ពាធធ្ងន់ធ្ងរកាលពីឆ្នាំមុន បន្ទាប់ពីជំងឺកូវីដ១៩ ដោយសារការចោទប្រកាន់ពីការឆបោកអនឡាញ និងការឈ្លានពានពីប្រទេសថៃ។ «ភូមិសាស្ត្រនយោបាយកំពុងកើតមានឡើងនៅលើពិភពលោក ពិភពលោក អ្វីក៏អាចកើតមានឡើងគ្រប់ពេលវេលា យើងអត់ដឹងថា តើថ្ងៃស្អែកមានអ្វីកើតឡើង»។ លោក ស៊ីណាន បន្ថែមបែបនេះ។

យោងតាមគ្រឹះស្ថានអង្គរ នៅឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជិត ៤៥ លានដុល្លារ ពីការលក់សបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ៦,៥១% ប្រៀបធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


