ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត ប្រាប់កងទ័ពប្រយ័ត្នការចែកចាយព័ត៌មានលើបណ្ដាញសង្គម ដែលអាចប៉ះពាល់សន្តិសុខជាតិ
អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានប្រាប់កងទ័ពឱ្យប្រុងប្រយ័ត្នការចែកចាយព័ត៌មាននានានៅលើបណ្តាញសង្គម ដែលអាចនាំឱ្យប៉ះពាល់ដល់ការសម្ងាត់យោធា និងសន្តិសុខជាតិ។

ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកងទ័ព គ្រួសារកងទ័ព និងនិវត្តន៍ជន នៃបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក និងកងការពារព្រំដែន៥០១ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច បានអំពាវនាវដល់កងទ័ពទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យបាន ដោយធ្វើយ៉ាងណាត្រូវបំផ្លាញចោលព័ត៌មានក្លែងក្លាយដែលធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍ជាតិ។ ជាពិសេសនោះ ឯកឧត្តម បានណែនាំកងទ័ព ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចែករំលែកព័ត៌មានលើបណ្តាញសង្គម ដែលអាចប៉ះពាល់ដល់ការសម្ងាត់យោធា និងសន្តិសុខជាតិ ដើម្បីការពាររាជរដ្ឋាភិបាល និងផលប្រយោជន៍កងទ័ព។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានណែនាំឱ្យកងទ័ពបន្តពង្រឹងសមត្ថភាព ចំណេះ ជំនាញ បន្ថែមទៀត ហើយចូលរួមគាំទ្រ និងអនុវត្តឱ្យបានសកម្មខ្លាំងក្លានូវកំណែទម្រង់ និងការធ្វើទំនើបកម្មយោធា ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ដើម្បីធានាខឿនការពារជាតិ ការពារសុខសន្តិភាព បូរណភាពដែនដី ឱ្យខានតែបាន។
បន្ថែមពីនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលកំពុងអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានទទូចឱ្យកងទ័ព រួមគ្នាទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទនៅកម្ពុជា ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


