ព័ត៌មានជាតិ
រដ្ឋបាលរាជធានីកំពុងជួសជុលចាក់អ៊ុតកៅស៊ូផ្លូវ លេខ៨៦,៦១ និងផ្លូវលេខ៩០ក្នុងមូលដ្ឋានខណ្ឌដូនពេញ
រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងដំណើរការជួសជុលចាក់អ៊ុតកៅផ្លូវលេខ៨៦ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ ៦១ និងជួសជុលផ្លូវ ៦១ ដល់ផ្លូវលេខ៩០ និងផ្លូវលេខ៩០មុខសាលាខណ្ឌដូនពេញ ក្នុងសង្កាត់ស្រះចក កំពុងដំណើរការជួសជុលជង្ហុកសំបុកមាន់ដោយចាក់អ៊ុតកៅស៊ូឱ្យមានសោភ័ណ្ឌភាពឡើងវិញងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យថា៖ អនុវត្តតាមការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការជួសជុលចាក់អ៊ុតកៅផ្លូវលេខ៨៦ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ៦១ និងជួសជុលផ្លូវលេខ៦១ដល់ផ្លូវលេខ៩០និងផ្លូវលេខ៩០មុខសាលាខណ្ឌដូនពេញក្នុងសង្កាត់ស្រះចក ដែលទទួលរងការខួចខាតដោយជង្ហុកសំបុកមាន់ ដើម្បីធ្វើយ៉ាងណាឱ្យផ្លូវទាំងនេះមានសោភ័ណ្ឌភាពឡើងវិញងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរបន្តថា៖ ការងារជួសជុលផ្លូវជង្ហុក សំបុកមាន់ដោយចាក់អ៊ុតកៅស៊ូឡើងវិញនេះត្រូវធ្វើនៅតំបន់ផ្សេងទៀតក្នុងរាជធានីភ្នំពេញឱ្យរួចរាល់មុនរដូវភ្លៀងមកដល់៕


អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


