ជីវិតកម្សាន្ដ
លោក គួច ខេវិន លើកទឹកចិត្តលោកគ្រូ អេ ភូថង បន្តលើកស្ទួយគុនខ្មែរឲ្យខ្ពស់ត្រដែត ល្បីរន្ទឺ
អ្នកដឹកនាំផលិតកម្មវិធីកម្សាន្តលោក គួច ខេវិន បានចេញមុខលើកទឹកចិត្តដល់លោកគ្រូ អេ ភូថង និងភរិយាលោកស្រី សាំង សុម៉ាលី និងកូនស្រី អេយ៉ា នុត ឲ្យបន្ដសកម្មភាពលើកស្ទួយវិស័យគុនខ្មែរឲ្យខ្ពស់ត្រដែតល្បីរន្ទឺ ជួយបណ្ដុះគ្រាប់ពូជគុនខ្មែរឲ្យដុះដាលរីកលូតលាស់ថែមទៀត។

លោក គួច ខេវិន បានក៏បានស្នើដល់ប្រធានសហព័ន្ធគុនខ្មែរគួរតែបន្ធូរបន្ថយនូវអ្វីដែលជាកំហុសអចេតនានា ឬកំហឹងមួយគ្រារបស់លោកគ្រូ អេ ភូថង និងភរិយា លោកស្រី សាំង សុម៉ាលី ព្រមទាំងកូនស្រី អេ យ៉ានុត
ព្រោះពួកគាត់ហ្នឹងហើយដែលជាសសរទ្រូងរបស់គុណខ្មែរ ។
លោក គួច ខេវិន បានរៀបរាប់ថា «គុណមួយសំពៅ កំហុសប៉ុនចង្វា ចូលទៅរលាយគុណអស់” បើនឹកគិតពិចារណាទៅដល់សុភាសិតខ្មែរមួយឃ្លានេះ រូបខ្ញុំនឹងអ្នកផងទាំងឡាយ ពិតជាខ្លោចចិត្តអាណិតលោកគ្រូប្រដាល់ អេ ភូថង ,ភរិយា និងកូនស្រី ព្រមទាំងសិស្សគុនផ្សេងទៀត ដែលត្រូវបញ្ឈរជើង ៦ខែ មិនឲ្យទៅក្បែរសង្វៀនដោយសារតែការតវ៉ាទៅនឹងអ្វីដែលពួកគាត់នឹងអ្នកទស្សនាកីឡាវាយតប់នេះយល់ឃើញថា អយុត្តិធម៌»។

លោកបន្តថា «ក្នុងនាមជាកូនខ្មែរជាអ្នកគាំទ្រគុនខ្មែរដែលទើបតែមានគេស្គាល់ដោយសារការថែរក្សា ការពារ លើកស្ទួយ ដោយពូជអំបូរអ្នកក្បាច់គុន តួយ៉ាង ដូចជា ពូជអ្នកប្រដាល់ អេ ភូថង នេះជាដើម ដែលលះលង់ប្រឹងប្រែងលើកជ្រោងបង្វឹក បង្ហាត់ កូនខ្មែរស្រឡាញ់គុនខ្មែរឲ្យរឹងមាំ ល្បីល្បាញរហូតឆាកអន្តរជាតិទទួលស្គាល់ និងជួយឲ្យអ្នកពាក់ក្រវាត់.ក បានហ៊ោកញ្ជ្រៀវ រងាវអើតចំពុះទទៈ ស្លាបទាំងពុំបានបណ្តុះសូម្បី តែអ្នកបោសជូតសង្វៀនម្នាក់»។
ផលិតកររូបនេះបញ្ជាក់ទៀតថា “ខ្ញុំបានស្គាល់ អេ ភូថង តាំងតែពីនៅជាកីឡាករក្រីក្រ រហូតឥឡូវក្លាយទៅជាតាគ្រូប្រដាល់ដែលស្ទើរ តែដាច់ពេលម្តងៗក៏គាត់នៅតែប្រកាន់នឹងលើកតម្កើងអាជីពនេះ ជាឪពុក ជាគ្រូបើកាលណាមើលឃើញនូវអ្វីដែលហួសហេតុពេកកើតមានចំពោះកូន ចំពោះសិស្សរបស់ខ្លួន តើឈឺចាប់ក្នុងចិត្តយ៉ាងណា បើសិនជាអ្នកវិញតើមានអារម្មណ៍បែបណាដែរ?”

លោក គួច ខេវិន និយាយទៀត ថា អ្នកប្រដាល់ បែកញើស ហូរឈាម ហ្វឹហាត់ ទាត់ធាក់ មិនមានចំណេះស្មើកុង្សី មន្ត្រីក្រវាត់.ក នោះទេគួរតែបន្ធូរបន្ថយនូវអ្វីដែលជាកំហុសអចេតនា ឬកំហឹងមួយគ្រារបស់គ្នា ព្រោះពួកគេហ្នឹងហើយដែលជាសសរទ្រូងគុណខ្មែរ មិនមែនមន្ត្រីក្រវាត់.ក ទៅហូរឈាមបែកច្រមុះដេកសន្លប់ជំនួសឯណា?
បន្ថែមពីនេះលោក គួច ខេវិន លើកឡើងដែរថា ទោះមានអ្វីដែលមិនសប្បាយចិត្តមានសម្ពាធយ៉ាងណា ក្នុងនាមជាអ្នកគោរពស្រឡាញ់ត្រកូលទាយាទគុនខ្មែរ ខ្ញុំសូមលើកទឹកចិត្តលោកគ្រូ អេ ភូថង , អ្នកគ្រូ សាំងសុម៉ាលី ក្មួយ អេ យ៉ានុត សូមបន្តលើកស្ទួយគុនខ្មែរឲ្យខ្ពស់ត្រដែតល្បី រន្ទឺជួយបណ្តុះគ្រាប់ពូជគុនខ្មែរឲ្យដុះដាលរីកលូតលាស់ប្រកបដោយមនសិការជាតិពិតៗតទៅទៀត៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


