ព័ត៌មានអន្ដរជាតិ
ចិនបោះជំហានកាន់តែកៀកលើការបើកដំណើរការ «តាក់ស៊ីហោះ» ដឹកអ្នកដំណើរ សម្រាប់ទីផ្សារក្នុងស្រុក
ក្រុមហ៊ុនផលិតតាក់ស៊ីហោះរបស់ចិន EHang បានឱ្យដឹងថា និយតកររដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) បានទទួលពាក្យស្នើសុំរបស់ក្រុមហ៊ុនសម្រាប់វិញ្ញាបនបត្រប្រតិបត្តិករអាកាសចរណ៍ ដែលនេះជាជំហានមួយកាន់តែកៀក ដើម្បីឱ្យខ្លួនអាចបើកប្រតិបត្តិការ «តាក់ស៊ីហោះ» សម្រាប់ទីផ្សារពាណិជ្ជកម្មដឹកជញ្ជូនអ្នកដំណើរក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។

ក្រុមហ៊ុន EHang ដែលមានមូលដ្ឋាននៅទីក្រុងក្វាងចូវ បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា CAAC បានចាប់ផ្តើមពិនិត្យឡើងវិញនូវពាក្យសុំអាជ្ញាប័ណ្ណរបស់ខ្លួន ដើម្បីផ្តល់សេវាដឹកជញ្ជូនតាមផ្លូវអាកាសក្នុងស្រុក។
ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ EHang លោក Hu Huazhi និយាយក្នុងសេចក្តីថ្លែងការណ៍ដដែលថា៖ «យើងបោះជំហានកាន់តែជិត ទៅនឹងការសម្រេចបាននូវគោលដៅរបស់យើងក្នុងប្រតិបត្តិការពាណិជ្ជកម្មលើយានយន្តហោះសម្រាប់ដឹកអ្នកដំណើរដោយគ្មានមនុស្សបើក ដែលនេះតំណាងឱ្យជំហានចុងក្រោយសម្រាប់ការដាក់វត្តមាននៃមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស ចូលទៅក្នុងទីផ្សារសម្រាប់អ្នកប្រើប្រាស់»។ ប្រសិនបើអនុម័ត ចិននឹងក្លាយជាប្រទេសដំបូងគេលើពិភពលោកដែលធ្វើដូច្នេះ។
លោក Hu បានបន្តទៀតថា EHang កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ CAAC ដើម្បីបង្កើតប្រព័ន្ធប្រតិបត្តិការថ្មីសម្រាប់យានជំនិះតាមអាកាសដែលគ្មានអ្នកបើកបរ ហើយថា ការអនុម័តជាផ្លូវការលើពាក្យស្នើសុំវិញ្ញាបនបត្រ មានសារៈសំខាន់យ៉ាងសំខាន់សម្រាប់ឧស្សាហកម្មយានជំនិះហោះដែលហើរឡើង និងចុះចតដោយប្រើអគ្គិសនី (eVTOL) ដែលស្ថិតក្នុងទម្រង់រួមបញ្ជូលគ្នានៃរថយន្តអគ្គិសនី និងដ្រូន។

គួររំឭកថា កាលពីមេសា ឆ្នាំនេះ CAAC បានផ្តល់សិទ្ធិជាលើកដំបូងឱ្យ EHang បើកការផលិតទ្រង់ទ្រាយធំនូវ eVTOL ម៉ាក EH216-S ដែលជាប្រភេទយានជំនិះហោះសម្រាប់ដឹកអ្នកដំណើរដោយគ្មានមនុស្សបើក ដំបូងបង្អស់របស់ពិភពលោក។
វឌ្ឍនភាពរបស់ក្រុមហ៊ុន EHang គឺជាផ្នែកមួយនៃផែនការរបស់ចិន ដើម្បីអភិវឌ្ឍនូវអ្វីដែលខ្លួនហៅថា «សេដ្ឋកិច្ចរយៈកម្ពស់ទាប» ដែលសំដៅលើប្រតិបត្តិការ eVTOL សម្រាប់សកម្មភាពសេដ្ឋកិច្ចក្នុងរយៈកម្ពស់ទាបជាង ១ ០០០ ម៉ែត្រ។ បច្ចុប្បន្ន រដ្ឋាភិបាលចិនគាំទ្រសេដ្ឋកិច្ចរយៈកម្ពស់ទាប ដោយគេឃើញមានការវិនិយោគ និងការគាំទ្រតាមរយៈគោលនយោបាយជាច្រើន ស្រដៀងទៅនឹងវិស័យរថយន្តអគ្គិសនីដែរ។
បើមិនរាប់សេវាកម្មដឹងជញ្ជូនអ្នកដំណើរ តាក់ស៊ីហោះមិនមែនជារឿងថ្មីសម្រាប់ពិភពលោកនោះទេ។ ទីក្រុង Shenzhen របស់ចិនផ្ទាល់ បានប្រើសេវាកម្មប្រភេទនេះរួចទៅហើយ រួមមានដ្រូន និងឧទ្ធម្ភាគចក្រតាក់ស៊ី ដើម្បីដឹកជញ្ជូនម្ហូបអាហារជាដើម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


