សន្តិសុខសង្គម
សាលាដំបូង សម្រេចបញ្ជូនប៉ូលិសគ្រឿងញៀន ៣ នាក់ ឃុំខ្លួននៅពន្ធនាគារខេត្តស្ទឹងត្រែង
អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនប៉ូលិសគ្រឿងញៀនចំនួន ៣ នាក់ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះ។ ប៉ូលិស ៣ នាក់ មាននាយការិយាល័យគ្រឿងញៀនខេត្តស្ទឹងត្រែង និងរងការិយាល័យគ្រឿងញៀន ២ នាក់ ត្រូវបានកម្លាំងអាវុធហត្ថធ្វើការឡោមព័ទ្ធផ្ទះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ តែត្រូវបានអាវុធហត្ថមិនផ្ដល់ព័ត៌មាន រង់ចាំការស្រាវជ្រាវ និងស៊ើបរហូតមកដល់ ថ្ងៃទី២៤ កក្កដា នេះត្រូវបានឃុំខ្លួន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ការឡោមព័ទ្ធផ្ទះនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តខាងលើ ក្រោយពី កម្លាំងអាវុធហត្ថ បានធ្វើការបង្ក្រាបករណីចោរលួចកាត់ខ្សែភ្លើង ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន ហើយបានឆ្លើយសារភាពថាជាប់ពាក់ព័ន្ធ និងអាវុធហត្ថបានចុះឃាត់ខ្លួន អនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ២ នាក់បន្ថែមទៀត។

ប្រភពពីសមត្ថកិច្ចអាវុធហត្ថ បានបន្តឱ្យដឹងទៀតថា ក្រោយពីកម្លាំងអាវុធហត្ថធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនប៉ូលិសមាន ប្រធាន និងអនុប្រធានទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដោយចោទប្រកាន់ និងបានបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ ហើយសម្រេចឃុំខ្លួននៅព័ន្ធនាគារខេត្តស្ទឹងត្រែងបណ្ដោះអាសន្ន រង់ចាំធ្វើការស៊ើបអង្កេតបន្ត។
ឧត្តមសេនីយ៍ទោ អូត ស៊ីវត្ថា ស្នងនគរបាលខេត្តស្ទឹងត្រែង បានប្រាប់តាមប្រព័ន្ធតេឡេក្រាមមកអ្នកយកព័ត៌មាន នៅថ្ងៃទី២៤ កក្តដា ២០២៤ នេះថា រឿងនេះគ្រាន់តែជាចម្លើយសារភាពរបស់ចោរលួចខ្សែភ្លើង ដែលប្រើប្រាស់គ្រឿងញៀន ដោយភស្តុតាងពិត ឬមិនពិត គឺអត់ទាន់មានទេ។ បើមានភស្តុតាងពិត នឹងអនុវត្តធ្វើតាមផ្លូវច្បាប់។ លោកបញ្ជាក់បន្ថែមថា ច្បាប់គឺច្បាប់ ខុសត្រូវគឺនៅរង់ចាំស៊ើបអង្កេតបន្ត។

លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី២៤ កក្តដា ២០២៤ នេះថា ក្នុងសំណុំរឿងខាងលើនេះ ព្រះរាជអាជ្ញា និងចៅក្រម បានចោទប្រកាន់រួចរាល់ និងចេញដីកាឃុំខ្លួនរួចហើយ។ ចំណែកវត្ថុតាងរឹបអូសរួមមាន ប្រាក់ដុល្លារសុទ្ធចំនួន ៤ ម៉ឺនដុល្លារ (បួនម៉ឺនដុល្លារ) ប្រាក់ដុល្លារក្លែងក្លាយ (លុយសែន) ចំនួន ១៧៨ ១០០ ដុល្លារ (ដប់ប្រាំពីម៉ឺនប្រាំបីពាន់មួយរយដុល្លា) គ្រឿងញៀនចំនួន ៣,១៧ ក្រាម ទូរស័ព្ទដៃ ៥ គ្រឿង រថយន្តម៉ាកហាយឡិនឌ័រ ១ គ្រឿង និងអាវុធខ្លី ១ ដើម គ្រាប់ ៣៤ គ្រាប់៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


