Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកលេងល្បែងជល់មាន់តាមអនឡាញ ០៤ នាក់ នៅខណ្ឌឫស្សីកែវ

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ឫស្សីកែវ ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែង​ស៊ីសង​ខុសច្បាប់​(​ភ្នាល់​មាន់​តាម​អន​ឡាញ​) និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤ នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ម្នាក់ កាលពី​រសៀល ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៤ នៅ​ចំណុច​ផ្លូវលំ ក្រុម ៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការ​ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ០៤ នាក់ រួមមាន ១.ឈ្មោះ ឌឹក តង អាយុ ៥០ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌ​ឫស្សី​កែវ។ ទី២.ឈ្មោះ ញឹម ឡាង អាយុ ៣៦ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី ១ ខណ្ឌ​ឫស្សី​កែវ។ ទី៣.ឈ្មោះ ប្រាក់ មុន្នី អាយុ ៥៤ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី ១ ខណ្ឌ​ឫស្សី​កែវ និង ទី៤.ឈ្មោះ ឈិត កុម្ភៈ អាយុ ៣០ ឆ្នាំ មុខ​របរ​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​លេខ ៤៨៧ ផ្លូវ ៣០០ ភូមិ ៥ សង្កាត់​បឹង​កេងកង ២ ខណ្ឌ​បឹង​កេងកង។ ចំណែក​សម្ភារៈ​ដកហូត​បាន​រួមមាន ៖ IPAD០១ គ្រឿង (​ឧបករណ៍​សម្រាប់​ភ្នាល់​មាន់​ជល់​អន​ឡាញ​)។

បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ខាង​លើ ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​ឫស្សី​កែវ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម