កីឡា
បុរសណាហ្ស៊ីនិយមម្នាក់ជាប់គុក២ឆ្នាំពីបទគំរាមកំហែងការដង្ហែភ្លើងគប់អូឡាំពិក
ជនជាតិបារាំងដែលជាណាហ្ស៊ីនិយមម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទគំរាមកំហែងតាមអ៊ីនធឺណិត ហើយត្រូវបានគេសង្ស័យពាក់ព័ន្ធនឹងការកំណត់គោលដៅវាយប្រហារអំឡុងពេលដង្ហែរភ្លើងគប់អូឡាំពិក ឆ្នាំ២០២៤។

បុរសវ័យ១៩ឆ្នាំរូបនេះត្រូវបានឃុំខ្លួននៅតំបន់ Bas-Rhin ភាគខាងកើតកាលពីថ្ងៃពុធសប្តាហ៍មុន ក្រោមការសង្ស័យថា កំពុងរៀបចំការវាយប្រហារក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសនាពេលខាងមុខ។ យោងតាមប្រភពសន្តិសុខ ពួកគេបានកត់សម្គាល់ឃើញការគំរាមកំហែងប្រឆាំងនឹងកីឡាអូឡាំពិក ទីក្រុងប៉ារីស ទៅលើក្រុមមួយដែលមានឈ្មោះថា “French Aryan division” នៅលើកម្មវិធីទូរស័ព្ទ Telegram; រួមទាំងការគំរាមសម្លាប់ និងការនិយាយស្អប់ខ្ពើម។
ការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងប៉ារីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យត្រូវបានកាត់ទោស បន្ទាប់ពីការកាត់ទោសយ៉ាងរហ័សមួយយប់ថ្ងៃសុក្រ ពីបទចែករំលែកការណែនាំអំពីការបំផ្ទុះគ្រាប់បែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ការបង្ហោះញុះញង់ឱ្យមានការស្អប់ខ្ពើម និងការគំរាមកំហែងដល់ជីវិត ព្រមទាំងការបង្ហោះព័ត៌មានផ្ទាល់ខ្លួនដែលធ្វើឱ្យមនុស្សមានគ្រោះថ្នាក់។

ការិយាល័យរដ្ឋអាជ្ញាដដែលបានបំភ្លឺការអត្ថាធិប្បាយចោទប្រកាន់ ដែលបង្កឱ្យមានការស៊ើបអង្កេតដោយអង្គភាពរបស់ខ្លួន ដែលឧទ្ទិសដល់ការប្រយុទ្ធប្រឆាំងនឹងការស្អប់ខ្ពើមតាមអ៊ីនធឺណិត មិនបានកំណត់គោលដៅជាក់លាក់ចំពោះកីឡាអូឡាំពិកទីក្រុងប៉ារីសនោះទេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បាននិយាយថា ប៉ូលិសប្រឆាំងភេរវកម្មបានឃាត់ខ្លួនបុរសនេះដោយសង្ស័យថា “មានឆន្ទៈក្នុងការអន្តរាគមន៍ក្នុងអំឡុងពេលរត់បណ្ដាក់ភ្លើងគប់”។
ការរត់បណ្ដាក់ ឬដង្ហែភ្លើងគប់នេះ ជិតឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាច្រើនខែជុំវិញប្រទេសបារាំង នៅមុនពេលពិធីបើកការប្រកួតកីឡា។ កងកម្លាំងសន្តិសុខបារាំងបានចាប់ផ្តើមបិទកណ្តាលទីក្រុងប៉ារីសរួចហើយ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ដោយមានមន្ត្រី ៤៥,០០០ នាក់ ប៉ូលិសបរទេស ១,៩០០ នាក់ ទាហានបារាំង ១០,០០០ នាក់ និងភ្នាក់ងារសន្តិសុខឯកជនរាប់ពាន់នាក់ចូលរួមការពារផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


