Connect with us

ព័ត៌មានអន្ដរជាតិ

ឥទ្ធិពលព្យុះព្រះភិរុណ បណ្តាលឲ្យមានមនុស្សស្លាប់នៅ វៀតណាម

បានផុស

នៅ

តាមការចុះផ្សាយរបស់ VN Express សម្រាប់ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤, ឥទ្ធិពលនៃព្យុះ ព្រះភិរុណ នៅប្រទេសវៀតណាម បានបង្កជាជំនន់ទឹកភ្លៀងនិងបំណាក់ដី ដោយពេលនេះ បណ្តាលឲ្យមានមនុស្សស្លាប់និងបាត់ខ្លួនជាបន្តបន្ទាប់។

(រូបថត៖ Son La News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅស្រុក Mai Son និង Thuan Chau នៃខេត្ត Son La ភាគពាយព្យប្រទេសវៀតណាម មនុស្សចំនួន៣នាក់ត្រូវបាត់បង់ជីវិត ខណៈ៥នាក់បាត់ខ្លួន ដោយសារតែភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ និងបំណាក់ដី ដែលវាយប្រហារនាពេលព្រឹកព្រលឹមថ្ងៃពុធ។

២ថ្ងៃមកហើយ ភ្លៀងធ្លាក់ខ្លាំងនៅស្រុក Mai Son ធ្វើឲ្យទឹកហូរចុះពីលើភ្នំ បុកសំដៅទៅទីប្រជុំជន ខណៈភិបាលស្រុកនិយាយថា “ទំហំនៃការបំផ្លិចបំផ្លាញគឺធំធេង ដែលយើងមិនអាចវាយតម្លៃបានភ្លាមៗនោះទេ”។

(រូបថត៖ VN Express)

សូមបញ្ជាក់ថា មុនវាយប្រហារខេត្ត Son La, ព្យុះព្រះពិរុណ ក៏បង្កការបំផ្លិចបំផ្លាញខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាមផងដែរ ដោយបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី ដូចគ្នា។

នៅ Quang Ninh ឥទ្ធិពលព្យុះនេះ បានបង្កជាទឹកជំនន់តាមដងផ្លូវ ព្រមទាំងបោកបំបាក់ដើមឈើទៀតផង ជាហេតុបណ្តាលឲ្យមានការកកស្ទះចរាចរណ៍នៅតាមផ្លូវមួយចំនួន។

(រូបថត៖ VN Express)

មិនត្រឹមប៉ុណ្ណឹង អាជ្ញាធរក្រុង Hai Phong ក៏ប្រកាសបិទសាលារៀន និងអាជីវកម្មមួយចំនួនផងដែរ ដើម្បីបង្ការកុំឲ្យគ្រោះថ្នាក់ណាមួយកើតឡើង។

សូមបញ្ជាក់ថា ព្រះភិរុណ គឺ​ជា​ព្យុះ​ធំ​ទី​ពីរ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ព្យុះ​ទី​មួយ ដែលបក់បោក​កាល​ពី​ខែ​ឧសភា ហើយទីភ្នាក់ងារឧតុនិយមវៀតណាម បានចេញការព្រមានថា ឆ្នាំនេះ នឹងមានព្យុះពី១១ទៅ១៣ កកើតក្នុងសមុទ្រចិនខាងត្បូង ខណៈក្នុងនោះ នឹងមានចន្លោះពី ៥ទៅ ៧ ដែលអាចវាយប្រហារដីគោកវៀតណាម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះព្រះភិរុណ បង្កការបំផ្លិចបំផ្លាញនៅភាគខាងជើង ប្រទេសវៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១៩ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២០ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម