ព័ត៌មានអន្ដរជាតិ
នាវិកនេសាទច្រើននាក់ស្លាប់និងបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទក្បែរកោះ Falkland
យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់និង៧នាក់ទៀតបាត់ខ្លួន បន្ទាប់ពីទូកនេសាទដែលដឹកមនុស្ស២៧នាក់បានលិចនៅមហាសមុទ្រអាត្លង់ទិកចម្ងាយប្រហែល៣២២គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃកោះ Falkland។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៤ ខែ កក្កដានេះ។

នាវានេសាទ FV Argos Georgia បានស្នើសុំជំនួយភ្លាមៗ បន្ទាប់ពីបានចាប់ផ្តើមលិចនៅភាគខាងកើតកោះ Falkland ខណៈសមាជិកនាវិកបានព្យាយាមរំដោះខ្លួនចេញពីទូក ហើយខ្លះអាចឡើងជិះទូកក្បូនសង្គ្រោះជីវិតបាន។ អ្នកមួយចំនួនដែលបានឡើងជិះក្បូនសង្គ្រោះត្រូវបានជួយសង្គ្រោះ ប៉ុន្តែការស្វែងរកកំពុងបន្តស្វែងរកអ្នកដែលបន្តបាត់ខ្លួន។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា មនុស្ស១៤នាក់បានឡើងលើទូកក្បូនសង្គ្រោះជីវិត ត្រូវបានជួយសង្គ្រោះដោយទូកនេសាទនៅក្បែរនោះ ក្នុងនោះមានមនុស្ស ៦នាក់បានស្លាប់ ខណៈ៧នាក់ទៀតកំពុងបាត់ខ្លួន ហើយយ៉ាងហោចណាស់សមាជិកនាវិកចំនួន១០នាក់ ត្រូវបានកំណត់អត្តសញ្ញាណថាជាជនជាតិអេស្ប៉ាញ។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្ដ្រោះដោយឧទ្ធម្ភាគចក្រ និងនាវាបានចាប់ផ្តើមតាំងពីថ្ងៃចន្ទ ហើយបន្តពេញមួយយប់ថ្ងៃអង្គារ ប៉ុន្តែពើបប្រទះឧបសគ្គដោយសារតែលក្ខខណ្ឌអាកាសធាតុលំបាកខ្លាំង ដូចនេះឧទ្ធម្ភាគចក្របានត្រឡប់ទៅព្រលានយន្តហោះ Stanley ដើម្បីចាក់ប្រេងមុនពេលចាប់ផ្ដើមការរុករកលើកទីពីរ ប៉ុន្តែអាកាសធាតុកាន់តែអាក្រក់ទៅៗ ប្រតិបត្តិការក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។
កោះ Falkland ដែលស្ថិតនៅចំងាយប្រហែល ៤៨០គីឡូម៉ែត្រភាគខាងកើតនៃចុងអាមេរិកខាងត្បូង គឺជាទឹកដីដែលគ្រប់គ្រងដោយអង់គ្លេសបន្ទាប់ពីចក្រភពអង់គ្លេស និងអាហ្សង់ទីនបានធ្វើសង្គ្រាមដណ្ដើមកាន់លកាប់ក្នុងឆ្នាំ១៩៨២។ បើទោះបីជាចក្រភពអង់គ្លេសបានឈ្នះសង្រ្គាមនោះ ប៉ុន្តែអាហ្សង់ទីននៅតែបន្តទាមទារយកកោះនេះដដែល៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


