ជីវិតកម្សាន្ដ
Park Ji Won លាលែងតំណែងជា CEO ផលិតកម្ម HYBE ចំពេលជម្លោះជាមួយ ADOR នៅតែអូសបន្លាយ
យោងតាមរបាយការណ៍សារព័ត៌មានកម្សាន្តកូរ៉េ Allkpop នៅថ្ងៃទី ២៤ ខែកក្កដា បានចុះផ្សាយថា Park Ji Won បានបង្ហាញពីបំណងចង់លាលែងពីតំណែងជា CEO របស់ផលិតកម្ម HYBE បន្ទាប់ពីរយៈពេល ៤ ឆ្នាំដែលលោកបំពេញការងារនៅទីនោះ។
នាយកប្រតិបត្តិរូបនេះត្រូវគេដឹងថា លោកបានចូលរួមជាមួយស្លាកសញ្ញាយក្សនៅខែឧសភាឆ្នាំ ២០២០ ហើយបានចាប់ផ្តើមអាណត្តិបន្តក្នុងនាមជានាយកប្រតិបត្តិនៅឆ្នាំ២០២១ ដោយបន្តពីប្រធានបច្ចុប្បន្នលោក Bang Si Hyuk ។
ទោះយ៉ាងនេះក្ដី ផ្អែកតាមប្រភពទម្លាយពីអ្នកជិតស្និតបំផុតបានឲ្យដឹងថា “តាមអ្វីដែលខ្ញុំយល់ Park Ji Won បានចែករំលែកជំហររបស់គាត់ថាគាត់ចង់ចូលនិវត្តន៍ បន្ទាប់ពីថ្មីៗនេះបានបញ្ចប់គម្រោងផ្ទាល់ខ្លួន ដើម្បីទាក់ទាញការវិនិយោគខាងក្រៅ សម្រាប់ភាគហ៊ុនមួយរបស់ HYBE” ។
Park Ji Won ត្រូវបានគេស្គាល់ថាជាអ្នកនាំមុខគេក្នុងផលិតកម្ម HYBE ដែលពីមុនហៅថា Big Hit Entertainment ដើម្បីបង្ហាញជាសាធារណៈនៅលើ Korea Exchange ក្នុងឆ្នាំ ២០២០ និងទិញក្រុមហ៊ុនកម្សាន្តរបស់អាមេរិក Ithaca Holdings ក្នុងឆ្នាំ ២០២១។ ចំណែកឯការលាលែងរបស់គាត់ ចំពេលដែល HYBE មានជម្លោះជាច្រើនជាមួយនឹងភាគហ៊ុនពាក់ព័ន្ធនឹងនាយិកា Min Hee Jin របស់ ADOR ក៏ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតដូចជា Source Music និង BELIFT LAB ជាដើម។
ជម្លោះបានចាប់ផ្តើមនៅពេលដែល HYBE បានធ្វើសវនកម្មផ្ទៃក្នុងប្រឆាំងនឹង Min Hee Jin និងនាយកប្រតិបត្តិរបស់ ADOR សម្រាប់ការចោទប្រកាន់ថា នាងប៉ុនប៉ងទទួលបានអ្នកវិនិយោគភាគីទីបីដែលពាក់ព័ន្ធនៅក្នុងក្រុមហ៊ុន។ លើសពីនេះទៅទៀត ជម្លោះរវាងផលិតកម្មទាំងពីរបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងឧស្សាហកម្ម K-pop រហូតដល់ថ្នាក់អូសបន្លាយចោតគ្នាទៅមកពាក់ព័ន្ធការលួចចម្លងក្រុមចម្រៀងស្រីថ្មី ILLIT ឬ Belift Lab ហើយមេ ADOR បានចោទប្រកាន់ក្រុមនេះថា លួចចម្លងគំនិតរបស់ NewJeans ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយ YG ប្រកាសក្ដែងៗថា 2NE1 នឹងវិលមកជួបគ្នានៅចុងឆ្នាំ ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


