កីឡា
ក្រសួងអប់រំចេញលិខិតមិនអនុញ្ញាតឲ្យរៀបចំការប្រកួតកីឡា«Kabaddi»
ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតមិនគាំទ្រ និងមិនអនុញ្ញាតឲ្យរៀបចំការប្រកួតពានរង្វាន់ពិភពលោក World Cup Kabaddi នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឡើយ។

តាមលិខិតចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ទៅអគ្គលេខាធិការលើកត្តា៤ចំណុច។ ១. ក្រសួងមិនគាំទ្រ និងមិនអនុញ្ញាតឲ្យមានការរៀបចំប្រកួតកីឡា World Cup Kabaddi នៅកម្ពុជាទេ ពីព្រោះប្រភេទកីឡានេះមិនទាន់បង្កើតជាសហព័ន្ធកីឡាជាតិជាផ្លូវការនៅឡើយ។ ២. បើមិនទាន់មានសហព័ន្ធកីឡាជាតិទេ ការធ្វើសកម្មភាពកីឡាណាមួយនៅកម្ពុជាគឺជាអំពើខុសច្បាប់។ ៣. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មិនគាំទ្រការរៀបចំប្រកួតនេះដែរ និង៤. រាជរដ្ឋាភិបាល ក៏មិនទាន់អនុញ្ញាតឲ្យរៀបចំការប្រកួតនៅឡើយ ដូច្នេះការត្រៀមរៀបចំការប្រកួតខាងលើ មិនស្របច្បាប់ទេ។
ការបដិសេធរបស់ ក្រសួងអប់រំ យុវជន និងកីឡា យោងទៅលើលិខិតអញ្ជើញលេខ wcx/003 ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់លោក S.T Arsu ដែលជាអគ្គលេខាធិការរបស់ World Cup Kabaddi៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


