ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើការងារកែទម្រង់ ព្រមទាំងការផ្ដល់សេចក្ដីទុកចិត្តជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល។

ការលើកឡើងនេះ បន្ទាប់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ ឯកឧត្ដម ហ៊ុន ម៉ានី និងសហការី នៃក្រសួងមុខងារសាធារណៈ បានចូលជួបរាយការណ៍អំពីវឌ្ឍនភាពការងារក្នុងក្របខណ្ឌលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ) កាលពីព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤ នេះ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ដោយមានការអនុញ្ញាតពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្ដម និងសហការី នៃក្រសួងមុខងារសាធារណៈ បានចូលរាយការណ៍អំពីវឌ្ឍនភាពការងារក្នុងក្របខណ្ឌលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ) នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤។

ជាមួយគ្នានោះ ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា «ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកែទម្រង់ ព្រមទាំងការផ្ដល់សេចក្ដីទុកចិត្តជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តការងារក្នុងនាមជាសេនាធិការ ដើម្បីសម្រេចលទ្ធផលឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ សម្ដេចធិបតី និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល»។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងមុខងារសាធារណៈ ពិតជាមានមោទនភាពបំផុតក្នុងការបំពេញបេសកកម្ម និងភារកិច្ចដ៏មានសារៈសំខាន់មួយនេះ ដើម្បីដឹកនាំកំណែទម្រង់ដែលនឹងធានាដល់ប្រព័ន្ធរដ្ឋបាលសាធារណៈមួយកាន់តែរឹងមាំជូនប្រទេសជាតិ និងប្រជាជន៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


