ព័ត៌មានជាតិ
ដើមរដូវ ទុរេនកំពតពូជឪខាក់លក់បានតម្លៃចន្លោះពី ២-៣ម៉ឺនរៀល ក្នុង ១គីឡូ
លោក តេង វ៉ាន់ធឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពត បានឲ្យ «កម្ពុជាថ្មី» ដឹងនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នេះថា នៅដើមខែមេសានេះ ដែលជាដើមរដូវនៃការប្រមូលផលទុរេន ទុរេនកំពតអាចប្រមូលផលបានតិចតួចបំផុត ដោយក្នុងនោះពូជឪខាក់ អាចលក់បានក្នុងតម្លៃចន្លោះពី ២ម៉ឺន ៧ពាន់រៀល ទៅ ៣ម៉ឺនរៀលក្នុងមួយគីឡូ។

នៅដើមខែមេសានេះ ទុរេនខេត្តកំពតពិតជាមានការប្រមូលផលមែនប៉ុន្តែបានតិចតួចប៉ុណ្ណោះ ដោយប្រជាកសិករអាចប្រមូលផលបានសម្រាប់តែពូជឪខាក់មួយប្រភេទប៉ុណ្ណោះ។ ជាក់ស្តែង សម្រាប់ការប្រមូលផលទុរេនពូជឪខាក់ គឺមានចំនួនតិចតួចបំផុតនៅមិនទាន់បាន ១%ផង នៃទិន្នផលទុរេនសរុបដែលបានដាំដុះក្នុងឆ្នាំនេះ។ នេះបើតាមលោក តេង វ៉ាន់ធឿន។
លោកបញ្ជាក់ថា «សម្រាប់ពូជឪខាក់ ដែលយើងមានទុំនេះ ពេលខ្លះក៏មានអ្នកស្គាល់គ្នាក្នុងខេត្តទៅទិញដល់ចម្ការផ្ទាល់ ហើយក៏មានឈ្មួញមកទិញដល់ចម្ការដើម្បីនាំចេញមកកាន់ទីផ្សារភ្នំពេញ ប៉ុន្តែនិយាយទៅការប្រមូលផល គឺមានចំនួនតិចតួចបំផុត មិនមានច្រើនទេ»។

ចំពោះផ្ទៃដីដាំទុរេនក្នុងខេត្តកំពត ដោយយោងតាមការចុះស្រង់ស្ថិតិផ្ទៃដីដាំដុះកាលពីចុងឆ្នាំ២០២៣ មានប្រមាណ ២៣៤៥ហិតា។ សម្រាប់ការប្រមូលផលពូជឪខាក់នៅដើមរដូវ ប្រជាកសិករអាចលក់បានក្នុងតម្លៃចន្លោះពី ២ម៉ឺន ៧ពាន់រៀល ទៅ ៣ម៉ឺនរៀលក្នុងមួយគីឡូ។

លោក តេង វ៉ាន់ធឿន បានគូសបញ្ជាក់ថា ពូជទុរេនឪខាក់ អាចប្រមូលផលបានពេញល្អក្នុងកំឡុងចុងខែមេសា និងនៅដើម-ពាក់កណ្ដាល ខែឧសភា។ ដោយឡែកចំពោះពូជ ទុរេន ម៉ន-ថង អាចមានក្នុងដើមខែមិថុនា រៀងយូរក្រោយគេបន្តិចព្រោះជាពូជធ្ងន់៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


