ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលមិនដេកចាំមើល ការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាជាមួយម្ចាស់បុរីនោះទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលមិនបានដេកចាំមើលការលំបាករបស់ប្រជាជននោះទេ ក្រសួងរៀបចំដែនដី បានធ្វើការជាប្រចាំ ជាមួយក្រុមហ៊ុន បុរី និងប្រជាពលរដ្ឋដែលជាអតិថិជន ដើម្បីដោះស្រាយបន្តិចម្ដងៗ។

សម្ដេចនាយករដ្ឋមន្ត្រីលើកឡើងនៅក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤នេះ ថា រូបមន្តដោះស្រាយគឺខុសគ្នា បុរីនីមួយៗ រូបមន្ត លទ្ធភាពដោះស្រាយខុសគ្នា ប៉ុន្តែសូមឱ្យបងប្អូនជឿទុកចិត្តចុះ រដ្ឋាភិបាលមិនបានដេកនោះទេ។
សម្ដេច ហ៊ុន ម៉ាណែត បន្តថា រដ្ឋាភិបាលមិនងាកចាប់ៗ នោះទេ ត្រូវធ្វើយ៉ាងម៉េចគោលដៅធំបំផុត គឺដោះស្រាយបញ្ហាជូនអតិថិជន ហើយធ្វើ់យ៉ាងម៉េចឱ្យក្រុមហ៊ុនអភិវឌ្ឍបន្តដោះស្រាយជូនអតិថិជនទៀត។
សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលខិតខំជាប្រចាំដើម្បីដោះស្រាយបញ្ហានេះ ព្រោះយើងមិនអាចបំផ្លាញសេដ្ឋកិច្ចយើង នៅក្នុងរយៈពេលមួយឆ្នាំនេះទេ។
សម្ដេចនាយករដ្ឋមន្ត្រី បានដាក់គោលការណ៍ដោះស្រាយសម្ពាធមួយចំនួន បន្ថយសម្ពាធមួយចំនួន ទៅវិស័យធនាគារ ដើម្បីមានលទ្ធភាពអាចជួយទុន លើកទឹកចិត្តដល់វិស័យអចលទ្រព្យ កន្លែងដែលមានបញ្ហាខិតខំដោះស្រាយ។
សម្ដេច ហ៊ុន ម៉ាណែត បន្តថា៖ «យើងមិនអាចយករូបមន្តសម្លាប់មេមាន់នោះទេ យើងត្រូវឱ្យមេមាន់នៅរស់ដើម្បីយកពងមាន់មកឱ្យបងប្អូនប្រជាពលរដ្ឋ»។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី វិស័យអចលទ្រព្យនឹងកើនឡើងវិញ ពេលលំបាកនេះ រាជរដ្ឋាភិបាល ធ្វើយ៉ាងណារកដំណោះស្រាយឱ្យប្រជាពលរដ្ឋ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


