ព័ត៌មានជាតិ
ក្រសួងប្រកាសបន្ទាន់បិទសាលារៀននៅភ្នំពេញ និងខេត្តកណ្តាល២សប្តាហ៍
ក្រសួងអប់រំសម្រេចផ្អាកសាលារៀនរដ្ឋ និងឯកជនរយៈពេល ២ សប្តាហ៍ ជាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ការសម្រេចផ្អាកនេះ ដោយសារការចម្លងស្ថានភាពនៃសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងធ្ងន់ធ្ងរជាងមុន។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បញ្ជាក់ថា ការសម្រេចផ្អាកបណ្តោះអាសន្នរយៈពេល ២ សប្តាហ៍ នៅខេត្តកណ្តាល និងភ្នំពេញនេះ គឺធ្វើឡើងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទា្រយធំ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសារបន្ទាន់នៅល្ងាចយប់ថ្ងៃទី ២២ ខែកុម្ភៈនេះថា ការបិទនេះគឺត្រូវបិទទាំងសាលាឯកជន និងសាលារដ្ឋ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩។
ជាមួយគ្នានេះដែរសម្តេចបានអំពាវនាវដល់បងប្អូនដែលត្រូវរៀបមង្គលការទាំងឡាយប្រសិនបើអាចពន្យារបានគឺសុំពន្យារ ប្រសិនបើមិនអាចពន្យារបានទេ សុំកាត់បន្ថយចំនួនមនុស្សឱ្យមកនៅតិចបំផុត តាមដែលអាចធ្វើទៅបាន ខណៈនេះគឺជាវិធានការដើម្បីឆ្លើយតបទៅនឹងការឆ្លងរីករាលដាលកូវីដ១៩ ដែលមកដល់ពេលនេះ ទំហំប្រតិបត្តិការរបស់យើងកាន់តែធំឡើងៗ ហើយមុខសញ្ញាដែលត្រូវគ្រប់គ្រងកាន់តែច្រើន៕



សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ពឹស្តារ៖

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


