ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ នៅមិនដល់ ៥០ ឆ្នាំ ផង ពលរដ្ឋកម្ពុជា កំពុងឈរនៅទីនេះ សម្លឹងមើលប្រទេសជាតិរីកចម្រើនក្នុងសន្តិភាពពេញបរិបូរណ៍
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា នៅមិនដល់ ៥០ ឆ្នាំ ផង ប្រជាពលរដ្ឋកម្ពុជា កំពុងឈរនៅទីនេះ សម្លឹងមើលប្រទេសជាតិដែលកំពុងមានការលូតលាស់រីកចម្រើនឥតឈប់ឈរ ក្នុងសន្តិភាពពេញបរិបូរណ៍។

នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរឲ្យដឹងថា រយៈពេល ៤ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅប្រកបដោយភាពឱឡារិកជាមួយភាពសប្បាយរីករាយ ស្នាមញញឹម និងសំឡេងហ៊ោកញ្ជ្រៀវនៅគ្រប់មូលដ្ឋានទូទាំង ២៥ រាជធានី-ខេត្ត។
ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរឲ្យដឹងទៀតថា ប្រជាពលរដ្ឋ បានចូលរួមកម្មវិធីនានាដែលរដ្ឋបាល រាជធានី-ខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំសង្ក្រាន្តនៅតាមទីតាំងនានាក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្តប្រកបដោយទឹកមុខសើចក្អាកក្អាយ ក្នុងឱកាសថ្ងៃឈប់សម្រាក។ អាចនិយាយបានថា ៤ ថ្ងៃនេះ គ្រប់គ្នាបានលេងកម្សាន្តយ៉ាងពេញទំហឹង។

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរបញ្ជាក់ថា នៅថ្ងៃទី ១៧ ខែមេសា នេះ ក៏ជាថ្ងៃប្រវត្តិសាស្ត្រមួយ ដែលប្រជាជាតិកម្ពុជា មាតុភូមិជាទីស្នេហា នៃយើង បានឈានចូលក្នុងទំព័រដ៏ខ្មៅងងឹត នៃសោកនាដកម្មប្រវត្តិសាស្ត្រ បណ្ដាលមកពីភាពចលាចល ជម្លោះប្រដាប់អាវុធ និងការកាប់សម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ក្នុងរបប ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ កម្ពុជា ត្រូវខិតខំប្រឹងប្រែងក្រោកឈរឡើង ដើម្បីកសាងអភិវឌ្ឍន៍ជាតិមាតុភូមិចេញពីគំនរផេះផង់ ដែលបានប្រព្រឹត្តដោយរបបប្រល័យពូជសាសន៍។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សរសេរបញ្ជាក់ទៀតថា «នៅមិនដល់ ៥០ ឆ្នាំ ផង យើងទាំងអស់គ្នា កំពុងឈរនៅទីនេះ សម្លឹងមើលប្រទេសជាតិដែលកំពុងមានការលូតលាស់រីកចម្រើនឥតឈប់ឈរ ក្នុងសន្តិភាពពេញបរិបូរណ៍។ មេរៀនប្រវត្តិសាស្ត្រមួយនេះ បានបង្រៀនយើងឲ្យស្គាល់ច្បាស់នូវគុណតម្លៃ នៃសន្តិភាព ហើយកត្តាសុខសន្តិភាពនេះហើយ ដែលនាំមកនូវភាពសប្បាយរីករាយ ការថែរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាយើង»។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សរសេរបញ្ជាក់បន្ថែមថា ក្នុងនោះ តាមរយៈការទទួលបាននូវសន្តិភាព វាក៏បានបង្កើតជាឱកាសឲ្យមិត្តភ័ក្ដិបរទេសមកពីគ្រប់ទិសទី បានមកឃើញអ្វីដែលជាព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ជាមួយប្រជាជនរបស់ខ្លួនដែលពោរពេញទៅដោយស្នាមញញឹម ការជឿជាក់ និងក្តីសង្ឃឹមចំពោះអនាគតប្រទេសជាតិខ្លួន។
គួរជម្រាបថា ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ នេះ គឺជាខួប ៤៩ ឆ្នាំ នៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ ៤៩ ឆ្នាំមុន ថ្ងៃនេះ គឺជាថ្ងៃដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងក្រុងភ្នំពេញ ជួបភាពវឹកវរឥតគណនា ហើយត្រូវជម្លៀសដោយបង្ខំចេញពីលំនៅឋានទៅកាន់ទីជនបទ។ ក្ដីរំពឹងចំពោះរបបថ្មីដែលកើតចេញពីបដិវត្តរបស់ខ្មែរក្រហមថា នឹងនាំឲ្យពួកគេទទួលបានសុខសន្តិភាព ឆ្ពោះទៅរកភាពល្អប្រសើរនោះ បែរជារលាយសូន្យសុង ប្រែក្លាយជារបបយង់ឃ្នងព្រៃផ្សៃបំផុតមួយនៅលើពិភពលោក។

រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ក្រោមកណ្ដាប់ដៃបនប្រល័យ ប៉ុលពត បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ជាង ១.៧ លាននាក់ ទៅ ២.២ លាននាក់ ត្រូវបានបាត់បង់ជីវិត ដោយការសម្លាប់ ការបង្អត់អាហារ ជំងឺតម្កាត់ និងអំពើអមនុស្សធម៌ដ៏យង់ឃ្នងផ្សេងៗ ទៀត៕
អត្ថបទ ៖ ពិសី




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


