Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​ប្រមូល​ធាតុ​ចូល​ពី​អង្គការ​អន្តរជាតិ ដើម្បី​រៀបចំ​ទារកដ្ឋាន​សហគម​ន៍ស​ម្រា​ប់​កម្មករ​ឱ្យមាន​ស្តង់ដារ​អន្តរជាតិ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៤ នេះ​បាន​បើក​កិច្ចប្រជុំ​ប្រមូល​ធាតុ​ចូល​ពី​អង្គការ​ពិភព​កុមារ និង​អភិវឌ្ឍន៍ និង​ធានា​គារ​ពិភពលោក (World Bank) ដើម្បី​រៀបចំ​ទារកដ្ឋាន​សហគម​ន៍ស​ម្រា​ប់ក​ម្មករ​ឱ្យមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ អ្នកជំនាញ​មកពី​អង្គការ​ពិភព​កុមារ និង​អភិវឌ្ឍន៍ និង​ធានា​គារ​ពិភពលោក (World Bank) បានធ្វើ​បង្ហាញ​អំពី​នីតិវិធី​ក្នុងការ​សាងសង់​ទារកដ្ឋាន​សហគម​ន៍ស​ម្រា​ប់ក​ម្មករ ការស្ទង់មតិ​កម្មករ​និយោជិត​និង​កិច្ចសហការ និង​ការពិភាក្សា​ជាមួយ​និយោជក​ដើម្បី​សាងសង់​ទារកដ្ឋាន​សហគមន៍ និង​ផ្តល់​អត្ថប្រយោជន៍​ឱ្យចំ​គោលដៅ​។

​ក្រោយ​ទស្សនា​បទ​បង្ហាញ លោក រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចែករំលែក​បទ​បង្ហាញ​នៃ​ការរៀបចំ​ទារកដ្ឋាន​សហគម​ន៍ស​ម្រា​ប់ក​ម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ដោយ​អង្គការ​ពិភព​កុមារ និង​អភិវឌ្ឍន៍ និង​ធានា​គារ​ពិភពលោក ដែលជា​ធាតុ​ចូល​យ៉ាងសំខាន់​លើ​កិច្ច​ការបង្កើត​ទារកដ្ឋាន​សហគមន៍​នាពេលខាងមុខ​។

ចំពោះ​កិច្ចការងារ​នេះ​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​ក្រសួង​ពាក់ព័ន្ធ​បាន​ដាក់​ចេញ​នៅ​នីតិ​វិធី​ប្រតិបត្តិការ​ស្តង់ដារ (SOP) ក្នុងការ​បង្កើត​ទារកដ្ឋាន​សហគមន៍ ក្នុងនោះ​ក្រសួង​ការងារ​បាន​ជជែក​ពិភាក្សា​ជាមួយ​និយោជក​នៃ​រោងចក្រ សហគ្រាស​មួយចំនួន​រួចមកហើយ​ទាក់ទង​នឹង​ការជួយជ្រោមជ្រែង​លើ​កិច្ចការងារ​បង្កើត​ទារកដ្ឋាន​សហគមន៍​នេះ​។

គូស​បញ្ជាក់​ផង​ដែរ​ថា ការរៀបចំ​ឱ្យមាន​ទារកដ្ឋាន​សហគម​ន៍ស​ម្រា​ប់​កម្មករ​នេះ​គឺជា​អនុសាសន៍​មួយ​ក្នុងចំណោម​អនុសាសន៍​ទាំង​ដប់​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ដែល​បាន​ដាក់ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អនុវត្ត​កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២៣ កន្លងទៅនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

សម្ដេចធិបតី ចាត់ទុកអគារវះកាត់ដ៏ទំនើបនៅខេត្តសៀមរាប ជាកាដូឆ្នាំថ្មីរបស់ជប៉ុនជូនប្រជាជនកម្ពុជា

កីឡា៤៧ នាទី មុន

នេះជាអ្វីដែលអ្នកគាំទ្រ​ចង់ឃើញ លីគយុវជនគ្រោងចាប់ផ្តើមខែឧសភា

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

ហេតុអ្វី អ៊ីស្រាអែល បញ្ចេញចង្កូមខាំប៉ុណ្ណឹងហើយ តែ អ៊ីរ៉ង់ ស្ងាត់ច្រៀបមិន​ប្រើថ្នាំខ្លាំងសងសឹកទៅវិញ?

ព័ត៌មានជាតិ២ ម៉ោង មុន

ជាង ១សប្តាហ៍ទៀត ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៧ នឹងបិទទទួលស្នាដៃអ្នកចូលរួមហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​ប្រមូល​ធាតុ​ចូល​ពី​អង្គការ​អន្តរជាតិ ដើម្បី​រៀបចំ​ទារកដ្ឋាន​សហគម​ន៍ស​ម្រា​ប់​កម្មករ​ឱ្យមាន​ស្តង់ដារ​អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម