ព័ត៌មានជាតិ
អ្នកភូមិវើនសៀននៅខេត្តស្ទឹងត្រែង កាត់បន្ថយប្រើប្រាស់ទូកកាណូត ក្រោយតភ្ជាប់ស្ពាន ផ្លូវ
ភូមិវើនសៀនជាភូមិមួយដាច់ស្រយាលឆ្ងាយពីទីក្រុងពិបាកធ្វើដំណើរ ដែលមានចម្ងាយពីទីរួមស្រុកបុរីអូរស្វាយសែនជ័យប្រមាណជាង ២០ គីឡូម៉ែត្រពុំមានផ្លូវស្ពានសម្រាប់ធ្វើដំណើរស្រួលទេ ប្រើប្រាស់តែទូកកាណូតជាមធ្យោបាយធ្វើដំណើរ ឥឡូវបច្ចុប្បន្ននេះ មានផ្លូវមានស្ពានសម្រាប់ធ្វើចរាចរណ៍ទៅមកបានស្រួល។

ដោយឡែកកូនក្រមុំពួកគាត់ក៏លែងអេទៀតហើយ ព្រោះមានកំលោះៗ បានមកលេងច្រើននៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរយ៉ាងច្រើននៅឆ្នាំនេះ។
លោកស្រី ហ៊ី ចាន់ដន មេភូមិវើនសៀនបានលើកឡើងថា ប្រជាពលរដ្ឋរស់នៅតំបន់នេះតាំងពីឆ្នាំ១៩៦០មក មិនដែលមានផ្លូវសម្រាប់ជិះកង់ឬម៉ូតូទេ ប្រើប្រាស់តែទូកកាណូតជាមធ្យោបាយ សម្រាប់ធ្វើដំណើរប្រាស្រ័យទាក់ទងគ្នា និងដឹកជញ្ជូនទំនិញទៅមកប៉ុណ្ណោះ។

លោកស្រីបន្តថា៖ សមិទ្ធផលផ្លូវស្ពានថ្មីនេះជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋនៅទីជនបទ ដោយសារតែកន្លងមកកសិករយើងផលិតផលកសិកម្មបាន គ្នានទីផ្សារបញ្ជាទិញទេ កូនក្រមុំក៏អេគ្មានអ្នកមកដណ្តឹងដែរ។ ហើយបច្ចុប្បន្នមានផ្លូវមានស្ពានឈ្មួញបរឡានមកទិញដល់ផ្ទះ បានបង្ហាញគុណតម្លៃដែលបានមកពីការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលយើង។
លោក ផាន់ រ៉ា តំណាងឱ្យប្រជាពលរដ្ឋនៅភូមិនេះដែរ បានសាទរយ៉ាងក្រៃលែង ពេលនៅក្នុងភូមិមានផ្លូវស្ពានល្អបែបនេះ ព្រោះប្រជាពលរដ្ឋស្រូលធ្វើដំណើរបានឆាប់រហ័ស ដូចជាពេលមានជំងឺឈឺថ្កាត់ ទៅមណ្ឌលសុខភាព កូនចៅទៅសាលារៀនក៍ទាន់ពេលវេលា។

លោក លីមីណា អភិបាលស្រុកបុរីអូស្វាយសែនជ័យបានបញ្ជាក់ថា ការសាងសង់ស្ពាន ដោះស្រាយភាពលំបាកនេះ ដោយប្រើប្រាស់ថវិកាអភិវឌ្ឍន៍ស្រុកសាងសង់ស្ពានឈើក្បាលស្ពានបេតុង តភ្ជាប់ផ្លូវគ្រួសក្រហម ដែលមន្ទីរអភិវឌ្ឍន៍ជនបទបានស្ថាបនា ហើយកាលពីឆ្នាំ២០២១ ដើម្បីឲ្យប្រជាពលរដ្ឋប្រមាណ ៧០០ គ្រួសារបានប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
លោកបន្តថា៖ បន្ទាប់ពីបានផ្លូវ ស្ពាននេះតភ្ជាប់គ្នាហើយ រដ្ឋបាលស្រុកមានចក្ខុវិស័យ មួយបន្ថែមទៀត គឺស្ថាបនាផ្លូវតាមជួរមាត់ទន្លេមេគង្គ តភ្ជាប់ទៅកាន់ទឹកដីក្រុងស្ទឹងត្រែង ដើម្បីបានបម្រើមធ្យោបាយដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ និងបានជំរុញដល់វិស័យទេសចរណ៍ឱ្យមានការរីកចម្រើមកដល់តំបន់នេះផងដែ។
សូមបញ្ចាក់ថា៖ ស្ពានឈើ នេះមានប្រវែង ៥៥ ម៉ែត្រ ទទឹង៣,៥០ម៉ែត្រ ស្ថាបនាសម្រេចបានលទ្ធផល ៩៥% ហើយសម្រាប់តភ្ជាប់ពីទីប្រជុំជនឃុំអូរស្វាយ ទៅកាន់ភូមិវើនសៀន ក្នុងចម្ងាយផ្លូវជាង២០ គីឡូម៉ែត្រ ដែលបានកាត់បន្ថយទាំងស្រុងពីការប្រើប្រាស់ទូកជាមធ្យោបាយ៕


អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


