ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រុមប្រឹក្សាអូឡាំពិកអាស៊ី ជួយអភិវឌ្ឍវិស័យកីឡានៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យលោក តាង ហ្គោដុន (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) ជួយអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ជាពិសេសគាំទ្រដល់កម្មវិធីហ្វឹកហាត់របស់អត្តពលិកកម្ពុជានៅក្រៅប្រទេស ដើម្បីទទួលបានសមត្ថភាពពេញលេញក្នុងការឈានទៅដណ្តើមបានមេដាយនានាពីព្រឹត្តិការណ៍អន្តរជាតិ។
សំណើរនេះត្រូវបានលើកឡើងនៅក្នុងអំឡុងពេលសម្តេចធិបតី អនុញ្ញាតជូនលោក តាង ហ្គោដុន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបនេះ។

ក្នុងឱកាសនេះ សម្ដេចធិបតី បានគូសបញ្ជាក់ជូន លោក តាង ហ្គោដុន ថា ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន នឹងត្រៀមខ្លួនក្នុងការសម្របសម្រួល និងសហការ ក្នុងការរៀបចំព្រឹត្តិការណ៍គុនចម្រុះជាមួយនឹងក្រុមប្រឹក្សាអូឡាំពិកអាស៊ី។
ពាក់ព័ន្ធទៅនឹងការរៀបចំកីឡាយុវជនអាស៊ីឆ្នាំ២០២៩ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាយុវជនអាស៊ីនេះ ដោយផ្អែកលើបទពិសោធន៍ដែលកម្ពុជាធ្លាប់បានរៀបចំដោយជោគជ័យនូព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ។
បន្ថែមលើនេះ សម្ដេចធិបតី បានលើកឡើងផងដែរថា ៖«ការរៀបចំព្រឹត្តិការណ៍កីឡាលក្ខណៈអន្តរជាតិ និងព្រឹត្តិការណ៍កីឡាធំៗ មិនត្រឹមតែបង្ហាញពីការរឹតចំណងសាមគ្គីភាព និងមិត្តភាពនៅក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញឱ្យបរទេសយល់ដឹងកាន់តែច្បាស់ បន្ថែមទៀតអំពីកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា»។
ព្រមជាមួយគ្នានោះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យមានការរៀបចំនូវព្រឹត្តិការណ៍កីឡាអន្តរជាតិសំខាន់ៗនៅកម្ពុជាជាបន្តបន្ទាប់ និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យឯកជន និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យ លោក តាង ហ្គោដុន បន្តជួយគាំទ្រក្នុងការអភិវឌ្ឍវិស័យកីឡានៅក្នុងកម្ពុជា និងជាពិសេសគាំទ្រ ដល់កម្មវិធីហ្វឹកហាត់របស់អត្តពលិកកម្ពុជានៅប្រទេសចិនជាបន្តទៀត ដើម្បីពង្រឹងនូវសមត្ថភាពឆ្ពោះទៅការប្រកួតប្រជែងក្នុងកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ផងដែរ។
ជាការឆ្លើយតប លោក តាង ហ្គោដុន បានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលបានទទួលស្គាល់នូវការងារ និងការចូលរួមរបស់លោកក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ លោកក៏បានគូសរំលេច អំពីការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍវិស័យកីឡា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ជាពិសេសចំពោះអត្តពលិកកម្ពុជា ក្នុងវិស័យកីឡាទូកក្តោង (Sailing) និងកីឡាកាយសម្ព័ន្ធ (Gymnastics) ដូចជាការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិន។

បន្ថែមលើនេះ លោក តាង ហ្គោដុន លើកឡើងអំពីកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងការរៀបចំព្រឹត្តការណ៍ គុនចម្រុះអាស៊ី (Asian Mixed Martial Arts-AMMA) ដែលជាការប្រកួតជ្រើសរើស ជើងឯកគុនចម្រុះលើកទី២ ដែលគ្រោងនឹងរៀបចំឡើងនៅកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤។
លោកក៏បានថ្លែងឡើងអំពីការបន្តចូលរួមចំណែកក្នុងការគាំទ្រដល់ការរៀបចំ កីឡាយុវជនអូឡាំពិកអាស៊ី នាឆ្នាំ២០២៩ (the Asian Youth Games) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការផ្ដួចផ្ដើមគំនិតនៅក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាសំខាន់ៗបន្ថែមទៀតមកបញ្ចូលក្នុងកម្មវិធីប្រកួតនៅក្នុងកម្ពុជា ដើម្បីឈានទៅដល់ការពង្រឹងផ្នែកសមត្ថភាពរបស់អត្តពលិកនៅកម្ពុជា។ បន្ថែមពីនេះលោក តាង ហ្គោដុន មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី (វិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងកាន់តែរីកចម្រើនខ្លាំងឡើងបន្ថែមទៀត ហើយអត្តពលិកនឹងដណ្តើមបានមេដាយច្រើនពីព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


