ព័ត៌មានជាតិ
ទូតសហភាពអឺរ៉ុប ថា កម្ពុជាមានសក្តានុពលខ្លាំងក្នុងការទាក់ទាញវិនិយោគពីសហភាពអឺរ៉ុបថែមទៀត
លោកឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុប បញ្ជាក់ជូនអនុប្រធានទី១ ព្រឹទ្ធសភានៃកម្ពុជា ថា កម្ពុជា មានសក្តានុពលខ្លាំងក្នុងការទាក់ទាញការវិនិយោគពីសហភាពអឺរ៉ុបបន្ថែមទៀត។

លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លើកឡើងថា កម្ពុជាមានសក្តានុពលយ៉ាងខ្លាំងក្នុងការទាក់ទាញការវិនិយោគបន្ថែមពីសហភាពអឺរ៉ុប ហើយក្នុងអាណត្តិបេសកកម្មការទូតរបស់លោក នៅកម្ពុជាពេលនេះ ផ្ដល់អាទិភាពលើការងារចំនួន៣ គឺ១) ការពង្រឹងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងសហភាពអឺរ៉ុប ២) ការលូតលាស់បៃតង ដែលផ្អោតលើបរិស្ថាន ការអភិវឌ្ឍដោយចីរភាព និងថាមពលបៃតង និង៣) អភិបាលកិច្ច។
ការលើកឡើងខាងលើរបស់លោកឯកអគ្គរដ្ឋទូតសហភាពអឹរ៉ុប ក្នុងឱកាសដែលលោកបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភានៃកម្ពុជា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នាវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ លោក ប្រាក់ សុខុន បានលើកឡើងពីចំណងការទូតដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងសហភាពអឺរ៉ុប លើវិស័យជាអាទិ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ បរិស្ថាន បោសសម្អាតមីន និងអភិបាលកិច្ចល្អ ជាដើម។ លោក ប្រាក់ សុខុន លើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងកម្ពុជា នៅតែមានទំហំធំ ហើយមិនថមថយឡើយ។ លោក ក៏បានរម្លឹក និងអរគុណចំពោះការកៀគរជំនួយរបស់សហភាពអឹរ៉ុបប្រមាណ ៤៤០លានអឺរ៉ូ ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិនេះ។

លោក ប្រាក់ សុខុន ក៏បានប្រាប់លោកទូតអំពីការងារអាទិភាពរបស់ព្រឹទ្ធសភានៃកម្ពុជា ក្នុងនីតិកាលទី៥ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងដើរតួនាទីដ៏សំខាន់លើការទូតសភា ដែលនេះជាកិច្ចការងារអាទិភាពមួយរបស់សម្ដេចតេជោ។ លោក សង្ឃឹមថា ព្រឹទ្ធសភាកម្ពុជា និងសភានៃសហភាពអឺរ៉ុប នឹងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត នៅពេលខាងមុខ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


