ព័ត៌មានជាតិ
កម្មករ-និយោជិត ត្រូវចាត់ទុករោងចក្រជាកន្លែងប្រភពចំណូលផ្គត់ផ្គង់គ្រួសារឱ្យមានភាពល្អប្រសើរ
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់កម្មករ-និយោជិតទាំងអស់ ត្រូវចាត់ទុករោងចក្រជាកន្លែងប្រភពចំណូលផ្គត់ផ្គង់គ្រួសារឱ្យមានភាពល្អប្រសើរ សុភមង្គល និងសេចក្ដីថ្លៃថ្នូរ។

លោកអភិបាលខេត្ត បានណែនាំទៀតថា ដូច្នេះសូមឱ្យកម្មករ-និយោជិតទាំងអស់ ត្រូវរៀបចំធ្វើសៀវភៅការងារឱ្យបានគ្រប់គ្នា ព្រោះសៀវភៅនេះ ផ្ដល់អត្ថប្រយោជន៍ដល់ពួកគាត់នៅពេលក្រោយ។
ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៤ ក្រោមប្រធានបទ (សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ) កាលពីថ្ងៃទី ០៨ ឧសភា នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន(ចេជាង ហ្គ័រជី) លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយប្រាក់សោធននិវត្តន៍ជូនដល់និយោជក កម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស និងអ្នកបម្រើការងារក្រៅប្រព័ន្ធ ផ្តល់អត្ថប្រយោជន៍ជូនអ្នកដែលពីមុនមិនមានរបបសោធននិវត្ត តែឥឡូវនេះបានពង្រីករបបថែទាំសុខភាពជូនអ្នកនៅក្នុងបន្ទុកសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំពារសង្គម របបសោធននិវត្ត បើកម្មករ-និយោជិត មានជំងឺអាចទៅព្យាបាលនៅមន្ទីរពេទ្យតាមរយៈមានប័ណ្ណ (ប.ស.ស) ក្នុងនោះរាជរដ្ឋាភិបាលបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះមុនពេលសម្រាលកូន និងក្រោយសម្រាលកូនរហូតដល់កូនអាយុ ២ ឆ្នាំ ចំនួន ១៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាលកូនចំនួន ៨០ ម៉ឺនរៀល ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់កាយសម្បទា និងបញ្ញាស្មារតី។
លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំ និងអំពាវនាវដល់រោងចក្រ សហគ្រាស រួមទាំងកម្មករ-និយោជិត ត្រូវយល់ថា រោងចក្រជាកន្លែងប្រភពចំណូលផ្គត់ផ្គង់គ្រួសារឱ្យមានភាពល្អប្រសើរ មានសុភមង្គល និងសេចក្ដីថ្លៃថ្នូរ។ ដូច្នេះសូមឱ្យកម្មករ-និយោជិតទាំងអស់ ត្រូវរៀបចំធ្វើសៀវភៅការងារឱ្យបានគ្រប់គ្នា ព្រោះសៀវភៅនេះ ផ្ដល់អត្ថប្រយោជន៍នៅពេលក្រោយ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បាននាំយកថវិកា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនកម្មករ-និយោជិត ចំនួន ៨០០ នាក់ ក្នុងម្នាក់ៗ ទទួលបាន ២ ម៉ឺនរៀល ចំពោះអ្នកមានផ្ទៃពោះ ១៩ នាក់ ក្នុងម្នាក់ៗ ទទួលបាន ២០ ម៉ឺនរៀល៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


