Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ កសាងគ្រូបង្រៀនឱ្យមានសមត្ថភាព ជំនាញសតវត្សទី២១

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា ​នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យមើលកម្មវិធីបណ្ដុះបណ្ដាលបរិញ្ញាបត្រ បូក ២ និងការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីកសាងគ្រូបង្រៀនឱ្យមានសមត្ថភាព ជំនាញសតវត្សទី២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលដៅ នៃកម្មវិធីបណ្តុះបណ្តាលគ្រូ គឺធ្វើឡើងដើម្បីកសាងគ្រូបង្រៀនឱ្យមានសមត្ថភាព ជំនាញសតវត្សទី២១ ដោយផ្ដោតលើចំណេះដឹងវិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដើម្បីអភិវឌ្ឍធនធានមនុស្ស ឱ្យមានលក្ខណៈសម្បត្តិពេញលេញសម្រាប់កសាងសង្គមពុទ្ធិ និងវិបុលភាព ឆ្លើយតបទៅនឹង ១. យុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០១៩ -២០២៣ ២. និន្នាការរាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ៣. ក្របខណ្ឌគុណវុឌ្ឍិជាតិ ៤. ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ៥. ការអនុវត្តកម្មវិធីសិក្សាតាមប្រព័ន្ធក្រេឌីត (ACC) ៦. ទស្សនវិជ្ជាអប់រំសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន ៧. និន្នាការនៃការអប់រំពិភពលោក៖ គោលដៅអភិវឌ្ឍប្រកបដោយចិរភាព SDG4 ។

ដើម្បីជំរុញប្រសិទ្ធភាពការងារ កែលម្អប្រព័ន្ធបណ្តុះបណ្តាលគ្រូឈានទៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ឱ្យក្រុមការងាររៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពាក់ព័ន្ធនឹងភាពចាំបាច់ក្នុងការពង្រឹងកែលម្អប្រព័ន្ធបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ ដាក់ចេញការប្ដេជ្ញាចិត្តដើម្បីដោះស្រាយបញ្ហា និងត្រូវសិក្សារៀនសូត្រពីបទពិសោធន៍ល្អៗរបស់គម្រោងផ្សេងៗ ការបណ្តុះបណ្តាលត្រូវផ្សារភ្ជាប់នឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ជំរុញការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីៗ រៀបចំបង្កើតយន្តការវាយតម្លៃជាប្រចាំ និងត្រូវមានរបាយការណ៍បច្ចុប្បន្នភាព ដើម្បីពិនិត្យសិក្សាស្ថានភាពបច្ចុប្បន្នជាក់ស្តែងទាំងឯកសារ និងវិធីសាស្ត្របង្រៀន ត្រូវឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

និងត្រូវពិនិត្យកែលម្អការងារមួយចំនួនឡើងវិញ ដោយផ្អែកលើ ៩ចំណុច ដូចជា៖ ១. របាយការណ៍បច្ចុប្បនភាព ២. វិធីសាស្ត្របង្រៀន ៣. ការរៀបចំ Profile គ្រូឧទ្ទេស ៤. ការរៀបចំគ្រូតាមមុខវិជ្ជា ៥. រៀបចំកម្មវិធីសិក្សា (Course syllabus) ដោយកំណត់សៀវភៅដែលចាំបាច់ត្រូវអាន និងសៀវភៅអានដើម្បីបំពេញបន្ថែមចំណេះដឹង ពង្រឹងទម្លាប់នៃការអាន និងសិក្សាស្រាវជ្រាវដោយខ្លួនឯង ៦. សេចក្ដីណែនាំ ស្តីពីរបៀបសរសេរនិក្ខេបបទ ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា ៧. យន្តការវាយតម្លៃប្រចាំឆ្នាំ ៨. បណ្ណាល័យអេឡិចត្រូនិក ៩. ការចុះគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូនៅតាមសាលារៀនគោលដៅ។

គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្ដម (បរិញ្ញាបត្រ+២) មានគោលបំណង បណ្ដុះបណ្ដាលអ្នកសិក្សាឱ្យក្លាយទៅជាគ្រូបង្រៀនកម្រិតឧត្ដមប្រកបដោយសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ អ្នកស្រាវជ្រាវអប់រំដែលមានការអភិវឌ្ឍ ការអនុវត្ត និងការវាយតម្លៃការសិក្សា របស់សិស្សប្រកបដោយសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ កិច្ចប្រជុំនេះ គាំទ្រដោយមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) ដោយមានការចូលរួមពី មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៅវិទ្យាស្ថានជាតិអប់រំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម