ព័ត៌មានជាតិ
កំណែសន្លឹកកិច្ចការប្រឡងគ្រូអនុវិទ្យាល័យ កាលពីម្សិលមិញ ប្រើប្រាស់ពេលប្រមាណ ១៤ ម៉ោង និងមានមន្ត្រីចូលរួមកែ ១៤០ នាក់
ថ្លែងក្នុងពិធីបុណ្យសម្ពោធសមិទ្ធផលនានានៅវត្តសិរីសោភា ហៅវត្តអង្គតាមិញ នាព្រឹកនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា “ពេលនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងដំណើរការកែសន្លឹកកិច្ចការ។ ហើយម្សិលមិញដំណើរការកែសន្លឹកកិច្ចការចាប់ផ្ដើមពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៩ និង ២៥ នាទីយប់”។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា “នេះជាពេលវេលាដែលមិនធ្លាប់មានទេ ហើយសកម្មភាពនេះគឺចេញមកពីឆន្ទៈ បេះដូង របស់មន្ត្រីរាជការ ក្នុងការពន្លឿនឱ្យបានឆាប់បញ្ចប់ការងារនេះ ព្រោះបេក្ខជនកំពុងទន្ទឹងរង់ចាំលទ្ធផល”។
ដំណើរការកែសន្លឹកកិច្ចការសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ លើកទីមួយ ដើម្បីសម្រាំងបេក្ខជន បានចាប់ផ្ដើមកាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ ដោយមានសន្លឹកកិច្ចការប្រមាណ ៣ ម៉ឺនច្បាប់។ កំណែសន្លឹកកិច្ចការក្នុងបរិមាណនេះ មានការចូលរួមកែពីសិស្សមន្ត្រីជាន់ខ្ពស់របស់សាលាភូមិន្ទរដ្ឋបាលចំនួន ១៤០ នាក់។ តាមការប៉ាន់ស្មាន ការងារកែសន្លឹកកិច្ចការនេះ អាចនឹងឈានដល់ការបញ្ចប់ត្រឹមថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤ ហើយគណៈកម្មការរៀបចំការប្រឡងប្រជែង នឹងបន្តនីតិវិធីបូកសរុបពិន្ទុ និងយន្តការការងារបន្ថែមទៀត ដើម្បីឆាប់សម្រេចបានលទ្ធផលជូនបេក្ខជន សម្រាប់ការត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រឡងលើកទី ២។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី ៧ ក្រសួងមុខងារសាធារណៈ បានអនុវត្តវិធានការគន្លឹះការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការដឹកនាំ និងការណែនាំជាប្រចាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នោះគឺការជ្រើសរើសមន្ត្រីរាជការស៊ីវិលតាមក្រសួង-ស្ថាប័ន ត្រូវអនុវត្តតាមយន្តការតែមួយ គោលការណ៍រួមមួយ និងអនុលោមនិយាមនីតិវិធីប្រតិបត្តិតែមួយ។ យន្តការនេះត្រូវធានាឱ្យបាននូវឱកាសស្មើៗ គ្នា ទាំងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ យ៉ាងតិច ១ ខែ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ជូនបេក្ខជនចុះឈ្មោះចូលរួមប្រឡងប្រជែងតាមប្រព័ន្ធអនឡាញ។
ទន្ទឹមនេះ មន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត ក៏មានតួនាទីភារកិច្ចបន្ថែមមួយកម្រិតទៀតក្នុងការផ្សព្វផ្សាយ ក៏ដូចជាសម្របសម្រួលការចុះឈ្មោះជូនបេក្ខជនទូទាំងប្រទេសផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាចម្រៀងហុងកុង Steven Cheung ធ្លាក់ខ្លួនខ្លាំង សូម្បីលុយបង់ភ្លើងក៏គ្មានផង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រីនៅ វៀតណាម ងាប់អណ្ដែតត្រៀបត្រាពេញផ្ទៃទឹក ខណៈរលកកម្ដៅកំពុងអុកឡុកខ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សារព័ត៌មានកូរ៉េលើកហេតុផល គ្មានអ្នកហ៊ានពហិការ ក្រោយ Lisa បង្ហាញស្នេហាជាមួយកូនសេដ្ឋី LV