សេដ្ឋកិច្ច
ពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារ
នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានជាង ១៦ ពាន់លានដុល្លារ កើនជាង ១២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអ្នកជំនាញលើកឡើងថា ទោះបីជាបញ្ហាភូមិសាស្រ្តនយោបាយហាក់នៅបន្ត ការកើនឡើងនៃតម្រូវការសកលបានចាប់ផ្តើមងើបឡើងតាំងពីចុងឆ្នាំមុនមកម្ល៉េះ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤។

ទិន្នន័យដដែលបង្ហាញថា ទំហំនៃការនាំចេញ-នាំចូលរបស់កម្ពុជាជាមួយប្រទេសដៃគូអន្តរជាតិមានទឹកប្រាក់សរុប ១៦,៦៧ ពាន់លានដុល្លារ ក្នុងនោះទំនិញកម្ពុជានាំចេញបានថវិកាជាង ៨ ពាន់លានដុល្លារកើនឡើង ១៥,២ ភាគរយ ចំណែកទំនិញនាំចូលពីក្រៅប្រទេស ៨,៦៦ ពាន់ដុល្លារកើនឡើង ៩,៣ ភាគរយ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការនាំចេញរបស់កម្ពុជាទៅកាន់បណ្ដាប្រទេសអឺរ៉ុប និងអាមេរិក មានការកើនឡើង រួមផ្សំនឹងក្របខណ្ឌ RCEP ក៏មានកំណើនដូចគ្នា។

លោក ហុង វណ្ណៈ បញ្ជាក់ថា តម្រូវការចាប់ផ្ដើមកើនឡើងវិញនៅដំណាច់ឆ្នាំ ២០២៣ បន្ទាប់ពីការបញ្ជាទិញសម្លៀកបំពាក់ សម្ភារៈធ្វើដំណើរ មានការធ្លាក់ចុះនៅឆ្នាំ ២០២២ ដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា មានការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី ឬបណ្ដាញប្រទេសរុស្ស៊ី ដែលធ្វើឱ្យមានបញ្ហាជ្រួលច្របល់ ធ្វើឱ្យទំនិញឡើងថ្លៃជាច្រើននៅលើទីផ្សារជាពិសេសថាមពលប្រេងសាំង និងទំនិញផ្សេងៗ អញ្ចឹងធ្វើឱ្យពួកគាត់ត្រូវគិត អំពីការចំណាយ ដូច្នេះមកដល់ពេលនេះ គាត់អាចគ្រប់គ្រងបាននាំឱ្យគាត់មានតម្រូវការទៅលើរបស់របរប្រើប្រាស់វិញ ទើបពាណិជ្ជកម្មកម្ពុជា-អន្តរជាតិកើនឡើង។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា នៅក្នុងក្របខណ្ឌ RCEP មានការនាំចេញផលិតផលកសិផលមួយចំនួន រួមទាំងការនាំចេញគ្រឿងអគ្គិសនី ដែលផលិតដោយក្រុមហ៊ុនជប៉ុន កូរ៉េ ចិន។
ទំនិញកសិផលទាំងនោះ ដូចជាចេកអំបូងលឿង ស្វាយកែវរមៀត កៅស៊ូ ស្រូវ-អង្ករ ជាដើម ដែលមានការបញ្ជាទិញពីឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម។
លោក ហុង វណ្ណៈ បញ្ជាក់ថា ការបោះឆ្នោតនៅអាមេរិកនៅដំណាច់ឆ្នាំនេះ មិនធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទំនិញរបស់កម្ពុជានោះទេ។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ស្បែកជើង ស្រោមជើង ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹម ជាដើម។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានទឹកប្រាក់សរុប ៤៦,៨៣ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៩ ភាគរយបើធៀបឆ្នាំ ២០២២។
ក្នុងនោះទំនិញកម្ពុជានាំចេញ ២២,៦៥ ពាន់លានដុល្លារ កើន ១,៨ ភាគរយ និងការនាំចូលមានចំនួន ២៤,១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៥ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


