ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារ ៖ ការចុះផ្សាយរបស់សហព័ន្ធសហជីពកម្ពុជា CATU ជាការគាស់រំលើងករណីចាស់
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គូសបញ្ជាក់ថា ការចុះផ្សាយរបស់សហព័ន្ធសហជីពកម្ពុជា CATU គឺជាការគាស់រំលើងករណីចាស់ដែលបានកើតឡើងតាំងពីឆ្នាំ ២០២០ មកម្ល៉េះ។

កាលពីយប់ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៤ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោក កត្តា អ៊ន បានគូសបញ្ជាក់ថា ការចុះផ្សាយរបស់សហព័ន្ធសហជីពកម្ពុជា CATU កាលពីម្សិលមិញ ដែលថា ៖ «កម្មកររោងចក្រ Violet Apparel ចំនួន ១,២៨៤ នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយមានការជូនដំណឹងត្រឹមតែ ២៤ ម៉ោង ប៉ុណ្ណោះ ហើយរោងចក្របានបដិសេធមិនព្រមផ្ដល់សំណងដែលស្របច្បាប់ជូនកម្មករឡើយ។ ឥឡូវនេះពួកគេប្រឈមមុខនឹងបញ្ហាអត់ការងារធ្វើ ឈ្មោះស្ថិតក្នុងបញ្ជីខ្មៅ និងភាពក្រីក្រ» គឺជាការគាស់រំលើងករណីដែលកើតឡើងក្នុងឆ្នាំ ២០២០។
លោក កត្តា អ៊ន បញ្ជាក់ទៀតថា ករណីនេះ ក្រសួងការងារ បានសម្របសម្រួលដោះស្រាយវិវាទជូនកម្មករ-និយោជិត រួចរាល់ហើយ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក៏បានបញ្ចប់នីតិវិធីរបស់ខ្លួនផងដែរ។ កម្មករ-និយោជិត ជាង ១ ២០០ នាក់ បានទទួលយកដំណោះស្រាយ និងមានការងារធ្វើគិតមកដល់ពេលនេះ។

លោកបញ្ជាក់បន្ថែមថា ក្រសួង សូមស្នើសុំសហព័ន្ធសហជីពកម្ពុជា CATU បញ្ជូនឈ្មោះកម្មករ-និយោជិត ណាខ្លះ ដែលមិនទាន់មានការងារធ្វើ មក ក្រសួងការងារ ដើម្បីក្រសួងសម្របសម្រួលផ្ដល់ឱកាសការងារជូន។ សហព័ន្ធសហជីពកម្ពុជា ក៏ត្រូវបង្ហាញថា កម្មករ-និយោជិត ណាខ្លះ ស្ថិតក្នុងបញ្ជីខ្មៅអ្វី? ភាពក្រីក្រដូចម្ដេច?។
លោកបន្ថែមទៀតថា ការគាស់រំលើងរឿងកន្លងហួស និងបានដោះស្រាយរួចហើយ មកបំប៉ោង និងធ្វើសកម្មភាពមិនត្រឹមត្រូវណាមួយ ជាការទទួលខុសត្រូវរបស់អ្នកទាំងនោះ ចំពោះទង្វើដែលបានកើតឡើងចំពោះមុខច្បាប់។

ជាមួយនោះ លោក កត្តា អ៊ន ក៏បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាជូនកម្មករ-និយោជិត ជាការចូលរួមចំណែកពីភាគីពាក់ព័ន្ធ ដោយគោរពច្បាប់ នីតិវិធី និងយន្តការដោះស្រាយវិវាទ មិនមែនជាការដុតបញ្ហា គាស់រំលើងករណីដែលបានបិទបញ្ចប់នោះឡើង ដើម្បីរបៀបវារៈរបស់ខ្លួន ក្បត់ផលប្រយោជន៍កម្មករ-និយោជិត នោះទេ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


