ព័ត៌មានជាតិ
អ្នកនាំពាក្យគ្រោះមហន្តរាយ លើកទឹកចិត្តពលរដ្ឋសង់លំនៅដ្ឋានធន់ខ្យល់កន្ត្រាក់
លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំនិងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋត្រូវសង់លំនៅដ្ឋាន ដែលអាចធន់ទៅនឹងខ្យល់កន្ត្រាក់និងការប្រែប្រួលអាកាសធាតុដើម្បីចៀសវាងនូវការខូចខាតឬបំផ្លាញទាំងស្រុងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។

លោកសុទ្ធគឹម កុលមុនី បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤ឧសភានេះថា ប្រជាពលរដ្ឋមុននឹងសាងសង់លំនៅដ្ឋានណាមួយត្រូវសិក្សាជាមួយអ្នកជំនាញនិងជាងឱ្យបានច្បាស់លាស់ មុននឹងសាងសង់ដើម្បីឱ្យការសាងសង់លំនៅដ្ឋានមានគុណភាពអាចធានានិងធន់ទៅនឹងខ្យល់កន្ត្រាក់និងការប្រែប្រួលអាកាសធាតុ។
លំនៅដ្ឋានដែលអាចធន់នឹងការប្រែប្រួលអាកាសធាតុ បានជួយច្រើនដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃដូចជាអាចទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាខ្យល់កន្ត្រាក់និងផ្គររន្ទះចៀសផុតពីគ្រោះថ្នាក់ផ្សេងៗពិសេសមិនចំណាយថវិកាក្នុងការជួសជុលឬសង់លំនៅដ្ឋានថ្មីជាដើម។

បន្ថែមពីនេះ លោក សុទ្ធគឹម កុលមុនី បានអំពាវនាវដល់ក្រសួងស្ថានប័នជំនាញត្រូវតាមដានការព្យាករណ៍ស្ថានភាពអាកាសធាតុ ខ្យល់កន្ត្រាក់ជាប្រចាំ ដើម្បីឱ្យអាជ្ញាធរត្រៀមបង្ការនិងអន្តរាគមន៍ឆ្លើយតបឱ្យបានទាន់ពេលវេលា។ ចំណែកប្រជាពលរដ្ឋក៏ត្រូវតាមដានផងដែរ និងត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ផ្សេងៗដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនេះ ព្រោះថានៅដើមខែឧសភានេះប្រទេសកម្ពុជាមានភ្ញៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តលឱ្យមានខ្យល់កន្ត្រាក់ជាច្រើនលើក និងផ្គររន្ទះប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋក៏ដូចជាសត្វពាហនៈផងដែរ។
នៅដើមខែឧសភាឆ្នាំ២០២៤កន្លងទៅនេះខ្យល់កន្ត្រាក់បានប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋជិត ១០០០ ខ្នងរួមទាំងការខូចខាតផ្ទះទាំងស្រុង កម្រិតមធ្យមនិងកម្រិតស្រាលនៅខេត្តឧត្តរមានជ័យ មណ្ឌលគិរី កំពង់ធំ ក្រចេះ បាត់ដំបង សៀមរាប រតនគិរី ត្បូងឃ្មុំ តាកែវ ព្រះវិហារ ស្វាយរៀង ព្រៃវែង ប៉ៃលិន កំពត កំពង់ចាម ស្ទឹងត្រែង កំពង់ឆ្នាំងនិងពោធិ៍សាត់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


