Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​​បាន​ចំណាយ​ជិត​២​ប៊ីលានដុល្លា​រ​សម្រាប់​គ្រោះ​​មហន្តរាយ​​អាកាស​ធាតុនៅ​ឆ្នាំ២០២៥

បានផុស

នៅ

សហ​រដ្ឋ​​អាមេ​រិក​​បាន​​​ចំណាយ​ទឹកប្រាក់​​​​​រហូត​ជិត​​២​ប៊ីលាន​​​ដុល្លារ​​ក្នុង​​ឆ្នាំ​២០២៥ សម្រាប់​​​​​​​​​គ្រោះ​​មហន្ត​រាយ​​អាកាស​ធាតុ ដែល​បណ្តាល​​ឱ្យ​​មនុស្ស​​ស្លាប់​​យ៉ាង​តិច​​ ២៧៦​នាក់ និង​​ខាត​បង់​​ប្រាក់​​​សរុប​ ​១១៥​ប៊ី​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
មនុស្សដើរកាត់តុលាការកំពូលរបស់សហរដ្ឋអាមេរិក។ Reuters

យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ សារព័ត៌មាន ABC News ទោះ​ជាយ៉ាងណា នេះ​ជាលើកដំបូងនៃ​ការ​វិភាគ​​ដែល​រៀប​រាប់​ពី​ផល​ប៉ះ​ពាល់​ប្រចាំ​ឆ្នាំ​នៃ​គ្រោះ​មហន្ត​រាយ ប៉ុន្តែ​វា​​មិន​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​រដ្ឋ​បាល​មហា​សមុទ្រ និង​បរិយា​កាស​ជាតិ​ (NOAA) ​របស់​សហរដ្ឋអាមេរិក​នោះទេ​។​

ជាក់​ស្តែង​បញ្ហា​នេះ កើត​ឡើង​ដោយ​សារ​តែការ​ផ្សាយ​នានា ត្រូវ​បាន​បញ្ឈប់​ដោយ​រដ្ឋបាល លោក ត្រាំ​ ក្នុងឆ្នាំ២០២៥ ចំពោះ​សំណុំ​ទិន្នន័យ​អាកាស​ធាតុ និង​គ្រោះ​ម​ហន្ត​រាយ​អាកាស​ធាតុ​រាប់​ពាន់​លាន​ដុល្លា​រ​។ តែ​យ៉ាង​ណាអ្នក​ធ្វើការ​ក្នុង​វិស័យ​អង្គការ​ក្រៅរដ្ឋាភិបាល [Climate Central] នៅ​តែ​បន្តជួយ​រកទិន្នន័យ និង​ថែទាំ​ Website ឱ្យ​ដំណើរការ​ជាដើម​។

យ៉ាង​ណាក្តី កាល​ពី​ឆ្នាំ​មុន មាន​គ្រោះ​មហន្ត​រាយ​អាកាស​ធាតុ ​ចំណាយ​អស់​ខ្ទង់២៣ប៊ីលាន​ដុល្លារ​ដាច់​ដោយ​ឡែក ដែល​មាន​​​ចំនួន​សរុប​ប្រចាំ​ឆ្នាំ​ខ្ពស់​បំផុត​ទី​បី​ក្នុង​កំណត់​ត្រា នៅ​ពី​ក្រោយ​ឆ្នាំ២០២៣ និង ២០២៤។ នេះ​បើ​យោង​តាម​របាយ​ការណ៍​​ថ្មី​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយអង្គការ​ Climate Central ។

ចំណែក​មហន្តរាយ​​ដែល​ចាយ​លុយ​ច្រើន​ជាង​គេ​​បំផុត​នៃ​ឆ្នាំ​២០២៥​ គឺ​​ភ្លើង​ឆេះ​ព្រៃ​នៅ​ទី​ក្រុង​ Los Angeles ក្នុង​ខែ​មករា ដែល​បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត​ជាង​ ៦១ប៊ី​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ការ​វិភាគ។

ការ​វិភាគ​បាន​បង្ហាញ​ទៀត​ថា ការ​ប្រែប្រួល​អាកាស​ធាតុ​ធ្ងន់​ធ្ងរ រួម​ទាំង​ព្យុះ​ ផ្គរ រន្ទះ និង​ខ្យល់​ព្យុះ​នា​ភាគ​ត្បូងអាមេរិក​ បាន​ចាយ​លុយយ៉ាង​​ច្រើន ប្រហែល៩១ភាគរយ ​​នៃ​គ្រោះ​មហ​ន្ត​រាយ​​ផ្សេង​ទៀត​។

តែ​យ៉ាង​ណា​​ ការប្រែប្រួល​អាកាសធាតុ​ ដែល​បង្កឱ្យ​មាន​គ្រោះ​មហន្តរាយ​ធំៗ និង​ចំណាយ​លុយ​ច្រើន​ ឬ​ជួយ​សង្គ្រោះ ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​សកម្មភាព​មនុស្ស​ប៉ុណ្ណោះ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម